ឡានក្រុង ដឹកកូនកម្លោះ និងគ្រួសារទៅទទួលកូនក្រមុំបានធា្លក់ចូលក្នុងស្រះទឹកធំ នៅ
រដ្ឋ Assam ឦសានប្រទេសឥណ្ឌាកាលពីម្សិលមិញ យ៉ាងតិចណាស់ មនុស្សចំនួន 37
នាក់ស្លាប់។

រូបថត៖ The Hindu
ឡានក្រុងកំពុងឆ្លងស្ពានឈើមួយ ស្លាប់តែបោះពួយ ធ្លាក់ចុះក្នុងស្រះ ពីកំពស់ 4,5mm។
គ្រោះថ្នាក់នេះកើតឡើងនៅពេលយប់ថ្ងៃទី 31ខែឧសភាននៅជិតភូមិ Hajo រដ្ឋ Assam

រូបថត៖ The Hindu

រូបថត៖ Xinhua
សាកសព 37នាក់ត្រូវបានស្រង់ឡើងពីស្រះ។ មនុស្ស 6នាក់សំណាងល្អនៅរស់ ហើយ
ក៏ត្រូវបានជួយសង្គ្រោះក្នុងមន្ទីពេទ្យដោយបន្ទាន់។ គ្រួសារបស់កូនកម្លោះបានឲ្យដឹងថា
មានសុរបមនុស្សចំនួន 43នាក់នៅក្នុងរថយន្តនោះ។

រូបថត៖ AP
ក្នុងចំនួនមនុស្សស្លាប់ មានកូនកម្លោះ Naba Kumar Sarma និងសាច់ញាតិ 13នាក់ ក្នុងនោះ
មានឪពុក។ ក្មេង 6នាក់ ក្នុងនោះមានក្មេងអាយុត្រឹមតែ 4ឆ្នាំ។

រូបថត៖ AP

រូបថត៖ Xinhua
តាមការស្ថិតិរបស់ WHO ឥណ្ឌាមានចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចររាង
រាល់ឆ្នាំ​ខ្ពស់ជាងគេលើពិភពលោក។ មានមនុស្សចំនួន 110.000នាក់ស្លាប់ជារាង
រាល់ឆ្នាំដោយ​សា​គ្រោះថ្នាក់ចរាចរ។

ប្រភព៖ The Hindu, AFP
ដោយ៖ មិនា