កូនរមាសមួយក្បាល ត្រូវទុកឱ្យនៅកំព្រា ក្រោយពីមេរបស់វា ត្រូវបានមនុស្សចិត្ដលោភលន់អប្រិយ៍សម្លាប់កាត់យកកុយប្រវែង ១ សម។ នាពេលថ្មីៗនេះ រមាសឈ្មោះ Bella អាយុ ២០ ឆ្នាំ ត្រូវបានបសុពេទ្យ កាត់កុយស្ទើរតែអស់ទៅហើយ ដើម្បីព្យាយាមការពារវា ពីការប៉ុនប៉ងសម្លាប់យកកុយនៃពួកប្រម៉ាញ់។

/

កាត់ឱ្យខ្លីប៉ុណ្ណោះហើយក៏នៅមិនអាចគេចផុត នៅតែមានមនុស្សចិត្ដលោភលន់ សម្លាប់វាកាត់យកកុយ ដែលនៅសល់ត្រឹមតែ ១ សម។  កូនរបស់របស់ Bella ឈ្មោះ Tank ត្រូវបានរកឃើញកាលពីព្រឹកថ្ងៃសៅរ៍ ដោយវាព្យាយាមស្និទស្នាល ជាមួយមេរមាស និងកូនរមាសមួយក្បាលទៀត ខណៈវាស្រែកយំថ្ងួចថ្ងូររកមេរបស់វា។

/

Tank ក៏រងរបួសផងទៅទៀត ដែលអាចជាហេតុផល ដែលមេរមាសផ្សេងទៀត ព្យាយាមរុញវាឱ្យទៅឆ្ងាយ។ សាកសពរបស់ Bella ត្រូវបានរកឃើញនៅ ឧទ្យាន Kragga Kamma Game នៅជ្រោយភាគខាងកើតនៃអាហ្វ្រិកខាងត្បូង កាលពីល្ងាចថ្ងៃព្រហស្បតិ៍។

Bella មានកូនបួនមកហើយ ដែលក្នុងនោះមានឈ្មោះ Belita, Bembi, Champ និង Tank​ ដែលជាកូនពៅ​ ហើយសព្វថ្ងៃ Tank ក្លាយជាកូនរមាសកំព្រាមេ នៅអាយុត្រឹមតែ ១៦ ខែប៉ុណ្ណោះ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ metro.co.uk