អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីន ស៊ីណាវ៉ាត្រាបានបដិសេធការដែល ថាលោកចង់
ធ្វើជា មេដឹកនាំឡើងនិងបាន អះអាងថាប្អូនស្រីពៅរបស់លោក លោកស្រីយីងឡាក់ដែល កំពុងប្រជែងយក តំណែងនេះមិនមែនជាអាយ៉ងរបស់លោកទេ។
អតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra
ក្នុងកិច្ចសម្ភាសន៍តាមទូរទស្សន៍ដ៏កម្រនៅផ្ទះប្រណិតមួយនៅ ក្រុងដុយបៃ លោកបាន
និយាយថាលោកមានជំនឿថា គណបក្សភឿថៃនឹងឈ្នះការបោះឆ្នោតនៅខែកក្កដាខាង
មុខ។ ការស្ទង់មតិបង្ហាញថាលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាមានសម្លេងនាំមុខគូប្រជែង
អាប់ភិស៊ីត វេចាជីវ៉ាយ៉ាងប្រកៀកប្រកិត។
លោកស្រី Yingluck Shinawatra
លោកស្រី យីងឡាក់ អាយុ 43ឆ្នាំ ជាអ្នកជំនួញស្រីម្នាក់ ដែលគ្មានបទពិសោធន៍នយោបាយ
និងមនុស្សជាច្រើនបារម្ភថាលោកស្រីគ្រាន់តែជាតំណាងរបស់ថាក់ស៊ីន។
លោកថាក់ស៊ីន ទទួលស្គាល់ថាលោកនៅមានឥទ្ធិពលក្នុងចំណោមវណ្ណ:កម្មករកសិករ
ថៃ។ លោកបាននិយាយថា លោកនៅមាន ឥទ្ធិពលក្នុងលក្ខខណ្ឌនៃគំនិតពីព្រោះខ្ញុំមាន បទពិសោធន៍ច្រើនជាងអ្នកដទៃ។ ខ្ញុំគ្រាន់តែចង់ចែករំលែកនូវ បទពិសោធន៍របស់ខ្លួនក្នុង
នាមជាអតីតនាយករដ្ឋមន្ត្រី និងបទពិសោធន៍ទទួលបានពីជើងទស្សនកិច្ចនៅជំវិញពិភព
លោកតែប៉ុណ្ណោះ ។
ប៉ុន្តែលោកបដិសេធនូវមតិថាប្អូនស្រីរបស់លោកគ្រាន់តែជាទីងមោង ប៉ុន្តែលោកនិយាយថា យីងឡាក់ជាសំណៅទីពីររបស់លោក។ លោកថាក់ស៊ីននិយាយថា យីងឡាក់គឺប្អូនស្រី
ពៅរបស់ខ្ញុំ។ យីងឡាក់បានធ្វើការឲ្យខ្ញុំតាំងពីដើម ដូច្នេះខ្ញុំបានបង្ហាត់ និងហ្វឺកហ្វឹនគាត់។
របៀបធ្វើការរបស់យីងឡាក់គឺដូចខ្ញុំទាំងស្រុង។
លោកស្រីយីងឡាក់បានធ្លាប់មានសម្តីថា ការលើកលែងទោសឲ្យមនុស្សដែលត្រូវចោទ
ប្រកាន់ទោសនយោបាយ នឹងជាការអាទិភាព ក៏ប៉ុន្តែលោកថាក់ស៊ីនក៏ច្រានចោលថា
សកម្មភាពនោះមិនមែនដើម្បីបើកទ្វារឲ្យលោកទ្រលប់ឆាកនយោបាយវិញទេ។ លោកបានប្រកាសថា៖ការនាំសម្រុះសម្រួលឡើងវិញទើបនឹងជាការអាទិភាព ដែលមិន
មែនជាកាលើកលែងទោសទេ។ លោកបន្ថែមថា៖ �ប្អូនរបស់ខ្ញុំបាននៅនោះហើយ ដូច្នេះខ្ញុំមិនបាចត្រលប់វិញដើម្បីធ្វើនាយករដ្ឋមន្ត្រីទេ�។
ប្រភព៖ AFP