
នៅបង់ក្លាដែសមានហេតុការណ៏មួយដែលនឹកស្មានមិនដល់ដែលមានស្រី្តម្នាក់បានកាត់
ប្រដាប់បន្តពូជបុរសម្នាក់ដែលប៉ុនប៉ងចាប់រំលោភនាង នៅភូមិ Mirzpur ។
នារីរងគ្រោះមានឈ្មោះថា Monju Begum អាយុ40ឆ្នាំ មានកូនចំនួន3នាក់ រស់នៅក្នុងភូមិខាងលើ។ អ្នកស្រីបាននិយាយប្រាប់ប៉ូលីសថាជនជាប់ចោទបាន ព្យាយាមចាប់បង្ខំនាងចាប់រំលោភតែនាង រើសបំរះហើយក៏ទាត់មួយជើងចំប្រដាប់បុរសនោះដួលចុះទៅក្រោមដី ហើយនាងក៏បានកាត់ផ្តាច់
ប្រដាប់ភេទរបស់បុរសនោះតែម្តង។ បន្ទាប់មកនាងរត់ទៅទីស្នាក់ការប៉ូលីស និងប្តឹងពីករណីបទ
ប៉ុនប៉ងចាប់រំលោភនាង។
ហើយនាងបានបន្តទៀតថាកាលពីប្រំាមួយខែមុនបុរសរូបនេះក៏បាននិយាយ ឌឺដង ផ្លែផ្កាអោយ
នាងផងដែរ។
ចំនែកឯជនជាប់ចោទ មានឈ្មោះថា Moriសព្វថៃ្ងនេះជនជាប់ចោទកំពុងសសំរាកព្យាបាលក្នុង
មន្ទើរពេទ្យ បាននិយាយថា រវាងនាងនិងរូបគាត់គ្មានអ្វី ដូចទៅនឹងរូបនាងបាននិយាយឡើយ នាងបានសុំខ្ញុំលែងលះប្រពន្ធ តែខ្ញុំមិនព្រម ដូចនេះហើយទើបនាងសងសឹកមកលើរូបខ្ញុំ។
ក្រោយពីពេលកើតហេតុភ្លាមៗប៉ូលីសបានចុះរុករកប្រដាប់ភេទបុរសនោះ ដោយចំនាយពេល
អស់ជាច្រើនម៉ោងទើបរកឃើញ។ទោះបីជាប្រុសប្រកែកស្រីប្រកាន់យ៉ាងនេះកី្ត ក៏រើៀងនេះកំពុង
ស្ថិតនៅក្នុងការសើបអង្កេតដើម្បីរកមើលថាតើ ដើមហេតុបង្កពីមកខាងណាផងដែរ។