កាសែត Philstar របស់ Philippines ទើបនឹងចុះផ្សាយសេចក្តីប្រកាសរបស់តំណាងរាស្រ្ត
ព្រឹទ្ធសភា លោកស្រី Miriam Defensor-Santiago បាននិយាយថាប្រទេសចិនទាំងតែបាន
ធ្វើការគៀបសង្កត់ Philippines និងបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដើម្បី
កាន់កាប់​បាន​ធនធាន​ប្រេងឧស្ម័នដ៏ធំនៅតំបន់សមុទ្រចិនខាងត្បូងនេះ។

លោកស្រី Santiago បាននិយាយថា នៅពេលនេះពិតបា្រកដណាស់ Philippines មិនអាច
មានសមត្ថភាព​គ្រប់គ្រាន់ខាងយោធាដើម្បីប្រឆាំងនឹងប្រទេសចិនដ៏ខ្លាំងនេះដូច្នេះ រដ្ឋា
ភិបាល ត្រូវតែ​មានការប្រុងប្រយ័ត្ននិងវាងវៃ ក្នុងទំនាក់ទំនងជាមួយ​ប្រទេសជាតិខាងធំៗ។

អតីតប្រធាននាយកដ្ឋានទំនាក់ទំនងបរទេសព្រឹទ្ធសភា Philippines បានសង្កត់ធ្ងន់ថា៖
�ប្រទេសចិន ពិតជាបានធ្វើការគៀបសង្កត់ប្រទេស ហ្វីលីពីន ក៏ដូចជាប្រទេសផ្សេងៗនៅ
តំបន់ អាស៊ីអាគ្នេយ៍ផងដែរ �។
កាលពី ថ្ងៃទី24ខែឧសភា កាសែត Philstar បាននាំមកនូវឯកសារ និងរូបភាពរបស់
News 5 បានឲ្យដឹងថាចិនបានសាងសង់ ប៉ុស្តិ៍យោធា ប៉ុស្តិ៍ស្នាក់នៅ នៅវាលថ្ម ក្រោម
ទឹក​ក្នុងក្រុមកោះ Kalayaan (ជាភាគមួយនៃកោះ Paracels) ដែល Philippinesកំពុង​ប្រកាស​
អធិបតេយ្យភាព។ ក្រៅពីប៉ុស្តិ៍ស្នាក់នៅ ចិនក៏ជំរុញនូវកម្រង នៃសមុទ្រទ្រង់ទ្រាយធំ ដើម្បី
ពង្រឹងនូវ​ការប្រកាសអធិបតេយ្យភាពរបស់គេចំពោះកោះ Paracels ។ នោះគឺជាគម្រោង
កសាង កំពុងផែ ព្រលានយន្តហោះ សើនបញ្ចាំងភ្លើង សំរាប់នាំផ្លូវនាវា សើនសំរាប់ពិនិត្យ
មើល និងបណ្តាញឧត្តនិយមសមុទ្រ។
ក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសចិន Yang Jiechi ក្នុងជើងទស្សនកិច្ចរបស់
លោកនៅ Philippines ប្រធានាធិបតី Philippines Benigno Aquino III ក៏បានព្រមានថា ការឈ្លានពានឬ ប៉ះទង្គិចនៅតំបន់កោះមានជម្លោះនៅតំបន់សមុទ្រចិនខាងត្បូង អាច​
នាំមក នៃគ្រោះថ្នាក់រត់ប្រណាំងអាវុធក្នុងតំបន់៕