ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស chinadaily កាលពីប៉ុន្មានម៉ោងមុននេះ បន្តិច បានចេញផ្សាយអត្ថបទអោយដឹងថា នៅឯប្រទេសចិនឯណោះវិញ កងរង្វិលយក្ស គ្មានកាំ ដំបូងគេបង្អស់របស់ប្រទេសនេះ នឹងសំកាំងខ្លួនឡើង ដោយដាក់អោយដំណើរការ ផ្លូវការ នាពេលអនាគត ដ៏ខ្លីខាងមុខនេះ ។


ប្រភពសារព័ត៌មានដដែលបន្ថែមថា មកទល់នឹងពេលបច្ចុប្បន្ននេះ ពោលគឺ មកដល់ថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ ២០១៣ នេះ កងរង្វិលយក្សមួយនេះ ត្រូវបានក្រុមវិស្វករជំនាញសាងសង់ ជិតរួចរាល់ហើយ ដោយនៅក្នុងនោះ គ្រោងនឹងដាក់ដំណើរការឆាប់ៗ ស្របពេលដែលវា មានវត្តមា ននៅក្នុងក្រុង Changzhou នាខេត្ត Jiangsu ភាគខាងកើត ប្រទេសចិន ។ គួររំឭកផងដែរថា កងរង្វិលយក្សមួយនេះ បំពាក់ទៅដោយកន្រ្តកដល់ទៅ ២៤ កន្ត្រកនិង មានបន្ទាត់ផ្ចិត ៨៤ ម៉ែត្រ ដោយនៅក្នុងនោះរង់ចាំ តែការអនុម័តសម្រេចពី អគ្គរដ្ឋបាល ត្រួតពិនិត្យគុណភាព នៃសាធារណរដ្ឋប្រជាមានិតចិនតែប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា កងរង្វិលយក្សមួយនេះ មើលទៅប្រៀបបានទៅនឹងជញ្ជៀនដូច្នេះ ដែរ បើធៀបទៅនឹងកងរង្វិលយក្សពីបុរាណ ហើយវាគឺជាបេក្ខភាពកងរង្វិលយក្សដំបូង គេបង្អស់របស់ប្រទេសចិន ដែលគ្មានកាំនៅចំកណ្តាល៕

ប្រែសម្រួល ៖ កុសល ប្រភព ៖ chinadaily