នៅថ្ងៃទី 01 ខែមិថុនាជារៀងរាល់ឆ្នាំ កុមារទាំងឡាយនៅទូទាំងពិភពលោកតែងតែបាន
រីករាយជាមួយថ្ងៃបុណ្យដ៏ពិសេសដែល ពិភពលោកទាំងមូលបង្កើតឡើងសំរាប់ពួកគេ
ដែលមានឈ្មោះថា ទិវារកុមារអន្តរជាតិមួយមិថុនា តើប្រវត្តិនៃទិវារនេះមានប្រភពមក
ពីណា ? ដូច្នេះសូមតាមដានជាមួយ Camnews ដូចតទៅ ៖

កាលពីព្រឹកថ្ងៃទី 01ខែមិថុនា ឆ្នាំ1942 មានពួកកាន់របប ហ្វាស៊ីស ផ្តាច់ការមួយក្រុមរបស់
អាល្លឺម៉ង់ បានមកហ៊ុំព័ទ្ធភូមិមួយឈ្មោះ lidexor ប្រទេស ឆេកូស្លូវ៉ាគី ។ ពួកផ្តាច់ការទាំង
នោះបានចាប់បុរសចំនួន 173នាក់ និង ស្រ្តីចំនួន 196នាក់ រួមទាំងកុមារផងដែរ ។ នៅទី
នោះពួកគេបានធ្វើការកាប់សំលាប់យ៉ាងសាហាវព្រៃផ្សៃលើមនុស្សចំនួន 66នាក់ និងបាននាំ
កុមារចំនួន 104នាក់ទៅដាក់ក្នុងជំរុំមួយ ។ កុមារចំនួន 88នាក់បានបាត់បង់ជីវិតនៅក្នុងបន្ទប់
ចំហាយ 9នាក់ទៀតត្រូវបានពួកផ្តាច់ការទាំងនោះអោយដើរតាមពួកគេ ។ Li to fiber មាន
សភាពស្ងាត់ជ្រងំ មិនមានស្រមោលមនុស្សម្នាក់ឡើយ ។ ពីរឆ្នាំក្រោយមកគឺនៅថ្ងៃទី 10ខែ
មិថុនា ឆ្នាំ1944 ពួកហ្វាស៊ីស ទាំងនោះបានទៅឡោមព័ទ្ធទីប្រជុំជនមួយឈ្មោះ Oradual
ក្នុងប្រទេស បារាំង ពួកគេបានប្រមូលមនុស្សចំនួន 400 នាក់ចូលទៅក្នុងវិហារមួយ ដែល
ក្នុងនោះភាគច្រើនជាស្រ្តីនិងកុមារ ជាង100 នាក់ ។ វិហារទាំងមូលត្រូវបានឆេះឡើងក្រោម
អណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅដែលបង្កឡើងដោយក្រុមផ្តាច់ការទាំងនោះ ។

ដោយមើលឃើញនូវភាពសាហាវយង់ឃ្នងដែលបង្កឡើងពីពួកកាន់របបផ្តាច់ការ ហ្វាស៊ីស
បានធ្វើអោយប្រជាជននៅទូទាំងពិភពលោកបានក្រោកឈរឡើងដើម្បីធ្វើការប្រឆាំង និង
ផ្តួលរំលំរបប ដ៏សាហាវនេះ ។ ក្រោយពីរបប ផ្តាច់ការហ្វាស៊ីស ត្រូវបានដួលរលំ រដ្ឋាភិបាល
នៃប្រទេស ឆេកូស្លូវ៉ាគី បានបញ្ជាអោយសាងសង់ភូមិ lidexor ឡើងវិញ​ និងថែមទាំង
អោយសាងសង់នូវស្តូបសំរាប់ជាទីរំលឹកនូវការឈឺចាប់ដែលបង្កឡើងដោយរបបផ្តាច់ការ
ហ្វាស៊ីស ផងដែរ ។

នៅខែ ធ្នូ ឆ្នាំ 1949 មានកិច្ចប្រជុំមួយដែលធ្វើឡើងដោយសមាគមន៍ស្ត្រី អាស៊ី អាហ្វ្រិច នៅ
ទីក្រុង ប៉េកាំង ប្រទេសចិន និងបានស្នើសុំដល់សហព័ន្ធប្រជាធិបតីនៃស្រ្តីពិភពលោក យក
ថ្ងៃទី 01ខែមិថុនា ធ្វើជាថ្ងៃដើម្បីប្រារព្ធទិវារសំរាប់កុមារជារៀងរាល់ឆ្នាំ ក្នុងគោលបំណង
អោយប្រជាជាតិទាំងអស់លើពិភពលោករំលឹកឡើងវិញនូវភាពឈឺចាប់នៃអំពើសំលាប់រង្គាល
នៅ lidexor និង Oradual ដ៏សាហាវព្រៃផ្សៃពីសំណាក់ពួកផ្តាច់ការហ្វាស៊ីស និងចូលរួមចំនែក
អនុវត្តការការពារកុមារ ។ បន្ទាប់មកក៏បានកំណត់យកថ្ងៃទី 01 ខែមិថុនា ជារៀងរាល់ឆ្នាំធ្វើជា
ថ្ងៃ ទិវារកុមារអន្តរជាតិ សំរាប់ពិភពលោកទាំងមូល ។

កាលពីខែមេសា ឆ្នាំ 1952 នៅឯទីក្រុង Vienna ប្រទេស អូទ្រីស មានកិច្ចប្រជុំមួយ ក្រោម
ប្រធាន ការថែរក្សាគាំពារកុមារ ដែលតំរូវអោយថ្នាក់ដឹកនាំគ្រប់ប្រទេសបង្កើតនូវវិធានការ
ច្បាប់ទាំងឡាយដើម្បីការពារសុវត្ថិភាព សុភមង្គលដល់ស្រ្តី និងកុមារនៅក្នុងប្រទេសរបស់
ខ្លួន ។ ទប់ស្កាត់នូវអំពើទាំងឡាយដែលបង្កអោយមានជាសង្គ្រាម ។ នៅក្នុងឆ្នាំ 1955 មាន
សមាជប្រជុំមួយដែលធ្វើឡើងដោយក្រុមស្ត្រីជាម្តាយនៅលើពិភពលោកស្ទើរតែគ្រប់ប្រទេស
បានមកជួបជុំគ្នានៅ Matxacova និងបានធ្វើការប្តឹងលើពួកចក្រពត្តិនិយម ដែលបានផ្សំគំនិត
បង្កអោយមានសង្គ្រាម ។ ក្រៅពីនោះក៏បានធ្វើការអំពាវនាវដល់ស្រ្តីទាំងឡាយនៅលើពិភព
លោកអោយចូលរួមចាត់វិធានការទប់ស្កាត់ប្រឆាំងដាច់ខាតទៅនឹងសង្គ្រាម និងសែ្វងរកសន្តិ
ភាពមួយពិតប្រាកដជូនប្រទេសជាតិ ។

ចាប់តាំងពីពេលនោះមករហូតមកដល់បច្ចុប្បន្ននៅលើពិភពលោកទាំងមូលបានកំនត់យក
ថ្ងៃទី 01ខែមិថុនា ធ្វើជាថ្ងៃដើម្បីប្រារព្ធនូវទិវារទប់ស្កាត់រាល់បញ្ហាទាំងឡាយដែលបង្កអោយ
មានសង្គ្រាម និងដើម្បីធានាការពារបាននូវសុវត្ថិភាព សុភមង្គលសំរាប់ស្ត្រី និង កុមារនៅ
ទូទាំងពិភពលោក ដែលហៅជាផ្លូវការថា ទិវារកុមារអន្តរជាតិមួយមិថុនា ៕
(ប្រភពពី gvth)
ដោយ៖ រដ្ឋា