ថ្មីៗនេះ គេហទំព័រមួយនៅ Estonia បានបង្ហោះនូវរូបភាពមួយចំនួន ដែលត្រូវបានគេចាត់ទុកថាជា ការរចនាម៉ូតរបស់ HTC One Mini ដែលជា Version បង្រួមតូចនៃ HTC One បច្ចុប្បន្ន។ បើយើងមើលទៅរូបភាពទាំងនោះ យើងឃើញថា One Mini មានរូបរាងខាងក្រៅដូចនឹង One ទំហំធំដែរ។

អ្វីដែលយើងងាយស្រួលមើលឃើញជាងគេ គឺទំហំរបស់វា ដូចទៅនឹងឈ្មោះដែលបានហៅពោលគឺវាតូចជាង One សព្វថ្ងៃនេះ ដោយតាមរយះព័ត៌មានមួយចំនួន បានឲ្យដឹងថា អេក្រង់របស់ One Mini មានទំហំតែ 4,3 កំរិតពន្លឺ 720p (តូចជាង បើប្រៀបនឹងទំហំ 4,7, 1080p មាននៅលើ One)។ 

នៅមិនទាន់មាន​ព័ត៌មានពីរូបសណ្ឋាន Hardware របស់ស្មាតហ្វូននេះទេ។ ប៉ុន្តែប្រភពខាងលើបាន​បង្ហើបឲ្យដឹងថា លទ្ធភាពច្រើនដែល One Mini នឹងមាន RAM 2GB, CPU Dual Core, មេម៉ូរីក្នុង 16GB។ ចំនុចពិសេសនៅលើ One Mini នេះ គឺវានៅតែបានបំពាក់នូវ Sensor Camera 4MP, Ultrapixel ដូចនៅលើ One ធំដែរ។

/

បច្ចុប្បន្ន ទាំងពេលវេលាបង្ហាញខ្លួន និងតំលៃលក់នៃស្មាតហ្វូន ស្ថិតនៅជាអាថ៌កំបាំងនៅឡើយ។ប៉ុន្តែយើងនឹងឆាប់ទទួលបាន ព័ត៌មានច្រើនបន្ថែមទៀតពីវា ក្នុងថ្ងៃអនាគត ដ៏ខ្លីខាងមុខនេះ៕

/

width=500

/

/

 

/

width=477

/

ដោយ៖ សិលាប្រភព៖ TTE