វីដេអូកម្សាន្ដ៖ ហេតុការណ៍​មួយបានកើតមានឡើងក្នុងតំបន់ Karrebaeksminde នៃប្រទេស ដាណាម៉ាកកាលពីថ្ងៃទី ១៧ កន្លងទៅនេះ ដែលធ្វើ​ឲ្យមនុស្សមនាជាច្រើន រត់ជែកជើងគ្នា ព្រោះតែមានភាព​ភ័យខ្លាចនឹង ការប្រែប្រួលរបស់សត្វដំរី ៣ក្បាលរបស់អ្នកសម្ដែងសៀក ខណៈដែល កំពុងលាងសំអាតនៅមាត់សមុទ្រ។ 

សត្វដំរីទាំងបីក្បាល ដែលត្រូវបានម្ចាស់ឧស្សាហ៍យកទៅលាងសំអាតរាល់ដងនៅ ឆ្នេសមុទ្រ គឺមិនដែល​មានហេតុអ្វីដែលកើតឡើងខុសប្លែកនោះទេ ប៉ុន្ដែស្រាប់តែម្ដងនេាះក៏មានរឿងគួរឲ្យភ្ញាក់ផ្អើល ខណៈដែលម្ចាស់​បានដឹកមុខ ត្រលប់ពីលាងសំអាតវិញ ដោយដំរីទាំងបីដូចជាមានការផ្អើល និងខឹងច្រឡោត​ពេល​មានមនុស្សមនាជាច្រើន បានចោមរោមមើល នៅជុំវិញ។ ដំរីមួយក្បាលក្នុងចំណោមទាំងបី បានស្ទើរតែបាត់​បង់ការគ្រប់គ្រងរបស់ ម្ចាស់ទៅហើយ ដោយការបង្ហាញនៅពេលនោះ គឺបុរសម្នាក់ដែលកាន់ដំបង បញ្ជា​ដំរី ក៏ស្រាប់​តែមានការតដៃពីសត្វដំរីមួយក្បាលនោះវិញ រហូតធ្វើឲ្យ មានការជាន់ និងលើកបោះ រថយន្ដមួយគ្រឿងនៅក្បែនោះ ដូចគ្រវែងឡានជ័រដូច្នេះចឹងដែរ​។ តោះដើម្បីជ្រៀបច្បាស់ ទស្សនាវីដេអូខាង​ក្រោមជាមួយ Camnews ដូចតទៅ៖ 

/

យោងតាមបុរសម្នាក់ឈ្មោះថា Oddmar Nygard ដែលស្ថិតក្នុងហេតុកាណ៍បានបរិយាយថា ខណៈពេល​នោះ មានរថយន្ដនិងមនុស្សជាច្រើនដែល ឈប់មើលសត្វដំរី ហើយបើតាមគាត់ដឹងទំនងជា​ដំរីនោះ​​មានភាពស្មុគស្មាញ នឹងការចោមរោមមើល ហើយបានជាវាខឹងម្ល៉េះ ។ ខណៈពេលដែលវាកំពុង​តែ​ខឹង បុរសម្នាក់ក្នុងចំណោម គ្រូសៀកបញ្ជាសត្វ បានទៅគម្រាមវាយទៅដំរីមួយក្បាលប៉ុន្ដែ វាមិនខ្លាច ហើយ​​ថែមទាំង រត់ដេញ រហូតមកបញ្ចេញកំហឹងដាក់រថយន្ដែលកំពុងតែចតចោល ។ ម្ចាស់​រថយន្ដ​មានបំ​ណង​នឹងទៅ​យករថយន្ដផងដែរ ប៉ុន្ដែមិនអាចទៅដល់នោះទេ ។ ប៉ុន្ដែក៏សំណាងល្អផងដែរ​ ដែលមិនមានគ្រោះថ្នាក់ដល់មនុស្សជិតនោះ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Youtube & Carscoop