(អេហ្ស៊ីប)៖ ទីបំផុតអ្វីដែលគ្រប់គ្នាកំពុងតែទន្ទឹងរង់ចាំនោះ បានសម្រេចចេញមកហើយ គឺប្រអប់ខ្មៅ ដែលផ្ទុកប្រដាប់ថតសំឡេង «Voice Recorder» ត្រូវបានក្រុមរុករក ស្រង់ចេញពីក្នុងបាតសមុទ្រ មេឌីទែរ៉ាណេហើយ ដោយវាជាសំណាងល្អណាស់ ដែលមិនទាន់ផុតកាលកំណត់រយៈពេល៣០ថ្ងៃ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Sky News នាយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦។

/

/

ប្រអប់ខ្មៅខាងលើនេះ នឹងប្រាប់យើងពី ការសន្ទនារវាងពីឡុត ដែលអាចនាំឲ្យគេដឹងពីមូលហេតុ នៃការធ្លាក់យន្តហោះ។ បច្ចុប្បន្ននេះ ប្រអប់ខ្មៅនឹងត្រូវគេបញ្ជូនទៅកាន់ជំនាញ នៅអេហ្ស៊ីបដើម្បី ពិនិត្យ និងស្រង់យកទិន្នន័យ។ គួរបញ្ជាក់ថា ប្រអប់ខ្មៅត្រូវបានរកឃើញ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការរកឃើញតួធំរបស់យន្តហោះ EgyptAir Flight 804 ដែលបានធ្លាក់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ពេលកំពុងធ្វើដំណើរពីទីក្រុងប៉ារីស ទៅប្រទេសអេហ្ស៊ីប៕

/

/

/

/

ប្រភព ៖ ស្កាយញូវ/ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី