តាមរយៈការធ្វើស្ថិតិជាសកល របស់ GPI (Global Peace Index ) នៃវិទ្យាស្ថានសេដ្ឋកិច្ច
និងសន្តិភាពប្រទេស អូស្រ្តាលី បានអោយដឹងថាប្រទេស Iceland បានក្លាយជាប្រទេស
ស្ថិតនៅលំដាប់ទីមួយ បន្ទាប់ពីរយៈពេលពីរឆ្នាំនៃអស្ថេរភាពផ្នែកហិរញ្ញវត្ថុ រួចមក។ ក្នុង
នោះប្រទេស សូម៉ាលី បានជំនួសតំណែងពី អ៊ីរ៉ាក់ ជាប្រទេសដែលអសន្តិសុខ បំផុតនៅ
ក្នុងចំនោម 153 ប្រទេស គឺ សូម៉ាលី ឈរឈ្មោះនៅលេខរៀងទី 153 តែម្តង។

ឆ្លងតាមការធ្វើស្ថិតិនេះបានបង្ហាញអោយឃើញថាបើប្រៀបធៀបជាមួយឆ្នាំ 2010 មានការ
ខុសប្លែកគ្នាតែបន្តិចបន្តួច ប៉ុណ្ណោះ ។ លេខរៀងទីពីរត្រូវបានលើប្រទេស New Zealand
កាណាដា ទី8 អូស្រ្តាលី ទី 18 ក្នុងនោះប្រទេសជប៉ុនទទួលបានលំដាប់លេខរៀងទីបី បើ
ទោះបីជាប្រទេសនេះរងគ្រោះយ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នាពេល
ថ្មីៗកន្លងទៅក៏ដោយ ។ នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ប្រទេសវៀតណាម ជាប្រទេសមាន
សន្តិភាព ល្អផងដែរគឺលំដាប់លេខរៀងទី 30 គឺនៅបន្ទាប់ពី ម៉ាឡេស៊ី ទី 19 សិង្ហបូរី ទី 24
ប្រទេសកម្ពុជា ទទួលបានលេខរៀងទី 115 ខណៈដែលប្រទេសថៃស្ថិតនៅលំដាប់ទី 107 ។
ចំនែកប្រទេស ហ្វីលីពីន ទទួលបានលំដាប់លេខរៀងទី 136 គឺចុងក្រោយគេនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ដោយសារតែប្រទេសនេះមានការបះបោរពីសំណាក់ពួកសាសនា អ៊ីស្លាម ។
ចំពោះប្រទេសមហាអំណាចទាំងបីមានប្រទេស អាមេរិច ចិន និង រុស្ស៊ី ក៏មិនទទួលបាន
លំដាប់លេខរៀងល្អប៉ុន្មានដែរ គឺ អាមេរិច ទទួលបានលេខ82 ចិន លេខ 80 ចំនែកឯ រុស្ស៊ី
ទទួលបានលំដាប់ទី 147 ។
តាមការអោយដឹងពីលោក Steve Killilea នាយក IPE អោយដឹងថា ការងើបបះបោររបស់
ប្រជាជននៅក្នុង ពិភព អារ៉ាប់ ការជិះជាន់គៀបសង្កត់ប្រជាជន ជាមួយនឹងការបាត់បង់
ស្ថេរភាពនយោបាយ បានបង្កអោយតំបន់នោះមានអស្ថេរភាពបំផុត ។ ដោយឡែកនៅទ្វីប
អាហ្រ្វិច វិញ សង្គ្រាមនៅ ប្រទេស លីប៊ី បានធ្វើអោយប្រទេសនេះថយចុះ 83 ថ្នាក់គឺក្នុង
លេខរៀងទី 143 ។ ប្រទេស អេហ្ស៊ីប ក៏បានជួបនូវវិបត្តផ្សេងៗផងដែរ ដែលធ្វើអោយ
ប្រទេសនេះ ថយអស់ 24 ថ្នាក់ មកឈរលំដាប់លេខរៀងទី 73 ។ តាមការធ្វើស្ថិតិបង្ហាញ
ថាប្រទេសនៅក្នុងតំបន់ សាហារ៉ា នេះមាន ចំនួន 40% ជាប្រទេសដែលអស្ថេរភាពបំផុត ។
ប្រធាន IPE បានបញ្ជាក់បន្ថែមផងដែរថាអសន្តិសុខនេះមិនមែនកើតឡើងដោយសារតែ
សង្គ្រាម រវាងប្រទេស នឹង ប្រទេស ឡើយ គឺដោយសារតែប្រជាជន និង រដ្ឋាភិបាល របស់
ប្រទេសនោះ ។
ដើម្បីទទួលបានលទ្ធផលនេះ IPE បានធ្វើការវាយតំលៃលើការវិនិយច្ឆ័យចំនួន 23 ផ្សេងគ្នា
ដោយផ្អែកលើការចំណាយផ្នែក យោធា ការទំនាក់ទំនងជាមួយប្រទេសជិតខាងជុំវិញ
ប្រជាធិបតេយ្យ ទស្សនៈវិស័យ ការគោរពសិទ្ធ និង ការអប់រំ ។ លទ្ធផលត្រូវទទួលបានពី
បណ្តាអង្គភាពដ៏មានទំនុកចិត្ត ផ្សេងៗរួមមាន វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្ត អន្តរជាតិ
ធនាគារពិភពលោក វិទ្យាស្ថានសេដ្ឋកិច្ច និង អង្គភាពផ្សេងៗមួយចំនួនទៀត របស់ អង្គការ
សហប្រជាជាតិ ។ ស្ថិតិ GPI នេះប្រារព្ធធ្វើឡើងជាលើកដំបូងនៅក្នុងឆ្នាំ 2007 ៕
(ប្រភពពី Global Peace Index)
ដោយ៖ រដ្ឋា