Samsung មិនមែនជាក្រុមហ៊ុនតែមួយ ដែលបញ្ចេញនូវវីដេអូ និយាយពីការរចនាម៉ូតលើគំរូស្មាតហ្វូនថ្មីរបស់ខ្លួននោះទេ។ ថ្មីៗនេះ HTC ក៏បានបង្ហោះនូវវីដេអូខ្លីមួយ ស្តីពីដំណើរការនៃការផលិតស្មាតហ្វូន One។ តាមពិតទៅ វីដេអូនេះធ្លាប់បានបង្ហាញនៅព្រឹត្តិការណ៍នៃការបង្ហាញខ្លួន Oneនៅ London និង New York ម្តងរួចមកហើយ ប៉ុន្តែលើកនេះវាត្រូវបានគេផ្លាស់ប្តូរបន្តិចបន្តួចហើយបង្ហោះឡើងវិញនៅលើអ៊ីនធឺណេត។
HTC សង្កត់ធ្ងន់ទៅលើ Hardware របស់ One ជាមួយការកាត់ដោយប្រើពេជ្រ, រចនាម៉ូតគ្មានប្រហោង (zero-gap)...ជាដើម។ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ៖ សិលាប្រភព៖ TTE