នៅពេលដែលនិយាយពីការងារដែលទទួលបានប្រាក់ចំណូលខ្ពស់នៅក្នុងប្រទេស អាមេរិច
យើងគ្រប់គ្នាតែងតែនឹកគិតថាការងារទាំងនោះគឺមានតែចំពោះ វេជ្ជបណ្ឌិត សាស្រ្តាចារ្យ
អ្នកច្បាប់ អ្នកវិទ្យាសាស្រ្ត រឺក៏ជាអ្នកជំនួញផ្សេងៗជាដើម...។ តែពេលថ្មីៗនេះប្រភព CNBC
បានអោយដឹងថាមានការងារប្លែកចំនួន 14 ប្រភេទដែលមានមនុស្សយ៉ាងច្រើនពុំបាននឹក
គិតទៅដល់ តែវាបានផ្តល់កំរៃមកវិញមានលេខចំនួន 6 ខ្ទង់ឯណោះ នៅក្នុងប្រទេសនេះ ។

បើតាមអង្គភាពសន្តិសុខសង្គមរបស់ សហរដ្ឋអាមេរិច បានអោយដឹងថាប្រាក់ប្រចាំឆ្នាំជា
មធ្យមនៅក្នុងប្រទេសនេះគឺមានចំនួនត្រឹមតែ 40000 ដុល្លាប៉ុណ្ណោះក្នុងមួយឆ្នាំ និងមាន
ប្រជាជនប្រមាណជា 5%ដែលអាចរកចំណូលបានលើសពី 10ម៉ឺនដុល្លាក្នុងមួយឆ្នាំ ។ ហើយ
ការងារទាំង 14 ប្រភេទដែលអាចរកកំរៃបានរហូតដល់មានលេខចំនួន 6ខ្ទង់នោះរួមមាន ៖
1.អ្នកជំនាញខាងភាសា Afghanistan
ក្រោយព្រឹត្តិការណ៍អំពើ ភេវរកម្ម ថ្ងៃ11/9 លើសហរដ្ឋអាមេរិច តំរូវការអ្នកជំនាញខាងភាសា
Afghanistan រួមមានភាសា Dari និង Pashto ក្នុងប្រទេស អាមេរិច មានការកើនឡើងខ្ពស់ ។
តាមស្ថិតិរបស់គេហទំព័រ Indeed បានអោយដឹងថាប្រាក់ប្រចាំឆ្នាំសំរាប់អ្នកជំនាញភាសា
រឺ អ្នកបកប្រែភាសា Dari មានចំនួន 187000 ដុល្លាអាមេរិច ក្នុងមួយឆ្នាំ ភាសា Pashto ចំនួន
193000 ដុល្លាអាមេរិច ក្នុងមួយឆ្នាំ ។ ភាសាទាំងនោះត្រូវបានយកទៅប្រើបា្រស់នៅក្នុង
អង្គភាពកងទ័ព និង ជាអ្នកបកប្រែពត៌មានពីភាសា Afghanistan ពីគេហទំព័ររបស់ប្រទេស
Afghanistan ។
2.គ្រូបង្វឹកឯកជន
នេះជាការងារបង្វឹកដែលគិតបា្រក់ម៉ោងតែមានចំនួនលេខរហូតដល់ 6ខ្ទង់ ។ ប្រាក់កំរៃរបស់
ពួកគេត្រូវគិតតាមជំពូកប្រភេទមនុស្ស ថាតើគេបង្វឹកអ្នកណា? នៅឯណា? ។តាម PayScale
បានអោយដឹងថាប្រាក់កំរៃប្រចាំឆ្នាំរបស់គ្រូបង្វឹកក្នុង សហរដ្ឋអាមេរិច គឺត្រឹមតែ 54200 ដុល្លា
ប៉ុណ្ណោះក្នុងមួយឆ្នាំ ។ ប៉ុន្តែចំពោះគ្រូបង្វឹកជាលក្ខណៈឯកជននេះគឺមានកំរៃរហូតដល់ជាង
10ម៉ឺនដុល្លាក្នុងមួយឆ្នាំ ។ គ្រូបង្វឹកដែលទទួលបានកំរៃខ្ពស់ជាងគេក្នុងប្រទេសនេះគឺនៅឯ
ទីក្រុង Ann Arbor ដែលមានប្រាក់កំរៃរហូតដល់ 70 ដុល្លាក្នុងមួយម៉ោង និងទីក្រុងបន្ទាប់មក
មាន New York, Baltimore, Tampa និង Boston ។
3.អ្នកសំរបសំរួលបង្វឹកក្នុងការហោះហើរ
ជាអ្នកស្រាវជ្រាវនិងបង្វឹកការហោះហើរសំរាប់អាកាសយាននិក ទាំងឡាយ មានទាំងឯក
ជននិង នៅតាមសាលាផ្សេងៗ ។ តាម Salary.com បានអោយដឹងថាកំរៃប្រចាំឆ្នាំជាមធ្យម
សំរាប់ពួកអ្នកបង្វឹកការហោះហើរទូទៅក្នុងប្រទសនេះគឺមានចំនួន 118000 ដុល្លាក្នុងមួយឆ្នាំ
និងអាចឡើងដល់ 20ម៉ឺនដុល្លាក្នុងមួយឆ្នាំគឺមាន 10%ក្នុងចំនោមពួកគេ ។
4.អ្នកវិភាគនៅក្នុងមជ្ឈមណ្ឌលបំរើសេវាកម្មអតិថិជន
ជាទូទៅចំពោះការងារនេះត្រូវបានគេវាយតំលៃថាទទួលបានកំរៃទាបបំផុត ជាពិសេសលើ
បណ្តាក្រុមហ៊ុនស៊ីឈ្នួលនៅខាងក្រៅ ។ តែមានអ្នកកាន់តួនាទីខ្លះដូចជា ប្រធានក្រុមហ៊ុន
អ្នកវិភាគ ...អាចទទួលបានកំរៃមានលេខ 6ខ្ទង់ផងដែរ ដែលពួកគេដើរតួនាទីជាអ្នក តាម
ដាន និងទទួលខុសត្រូវលើគុណភាពនៃសេវាកម្ម ផ្នែកបណ្តុះបណ្តាលអ្នកនិយាយទូរស័ព្ទ
ជាដើម ...។ ជាធម្មតាប្រាក់កំរៃជាមធ្យមរបស់ពួកគេគឺទទួលបានត្រឹមតែ 121000 ដុល្លា
ប៉ុណ្ណោះក្នុងមួយឆ្នាំ ។
5.បុគ្គលិករបស់រោងចក្រអគ្គីសនីនុយក្លេអ៊ែរ
នេះជាការងារដែលប្រឈមទៅនឹងគ្រោះថ្នាក់បំផុតមួយប៉ុន្តែប្រាក់កំរៃមានកំរិតក៏ខ្ពស់ដែរ ។
ជាមធ្យមអ្នកបំរើការងារនៅក្នុងរោងចក្រអគ្គីនីដើរដោយថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេស
អាមេរិច គឺចំនួន 86000 ដុល្លាក្នុងមួយឆ្នាំ ប៉ុន្តែមាន 10%នៃពួកគេត្រូវបានទទួលកំរៃរហូត
ដល់ 128000 ដុល្លាក្នុងមួយឆ្នាំ នេះបើតាមការអោយដឹងពី PayScale ។
6.ការងារគ្រប់គ្រង កាស៊ីណូ
ជាធម្មតាការងារគ្រប់គ្រង កាស៊ីណូនៅ សហរដ្ឋអាមេរិច ទទួលបានកំរៃប្រចាំឆ្នាំត្រឹមតែពី
20000 ដុល្លា ទៅ 40000 ដុល្លាប៉ុណ្ណោះ ។ ពួកគេអាចទទួលបានរហូតដល់ជាង ដប់ម៉ឺនដុល្លា
ក្នុងមួយឆ្នាំ លើផ្នែក គ្រប់គ្រងសកម្មភាពទូទៅ រួមទាំងដំណោះស្រាយផ្សេងៗចំពោះអតិថិ
ជន ។
7.អ្នកនាំពាក្យរបស់សាលាក្តី
ប្រាក់កំរៃជាមធ្យមប្រចាំឆ្នាំ របស់ពួកគេគឺ 57200 ដុល្លាអាមេរិច ។ ប៉ុន្តែចំពោះអ្នកមានបទ
ពិសោធន៍ និងអាចវាយអក្សរលើកុំព្យូទ័របាន 200ពាក្យ ក្នុងមួយនាទី អាចរកប្រាក់បាន
ចំនួន 105000 ដុល្លាក្នុងមួយឆ្នាំ ។ ចំពោះស្ថិតិរបស់ក្រសួងការងារ អាមេរិច បានអោយដឹង
ថាការងារនេះកំពុងតែទទួលបានការទាក់ទាញបំផុត និង នៅពេលខាងមុខនឹងមានការកើន
ឡើងរហូតដល់ 18%ផងដែរ តាម PayScale ។
8.ជាងជួសជុលជណ្តើរយោង
ជណ្តើរយោងខូចជាបញ្ហាយ៉ាងធ្ងន់ធ្ងរនិងប្រកបដោយគ្រោះថ្នាក់មួយ ហេតុនេះជាងជួសជុល
ជណ្តើរយោងនៅ សហរដ្ឋអាមេរិច ទទួលបានប្រាក់កំរៃមានកំរិតខ្ពស់ជាមធ្យម 72900 ដុល្លា
ក្នុងមួយឆ្នាំតែក្នុងនោះមាន 10%នៃពួកគេអាចរកបានរហូតដល់ 109000 ដុល្លាក្នុងមួយឆ្នាំ ។
9.ឱសថការី
ទោះបីប្រាក់កំរៃមិនដូចជា វេជ្ជបណ្ឌិត តែ ឱសថការី មានកំរៃជាធម្យមប្រចាំឆ្នាំ 113000 ដុល្លា
ហើយចំនួនអ្នក ឱសថការី នេះនិងមានការកើនឡើង 17% នៅក្នុងទសវត្សរ៍ខាងមុខ នេះបើ
តាមការធ្វើស្ថិតិរបស់ក្រសួងការងារ អាមេរិច ដែលផ្តល់ដោយ Salary ។
10.គណេយ្យករនៃក្រសួងសុខាភិបាល
ការងារនេះមានប្រាក់កំរៃមធ្យម ពី 5ម៉ឺន ទៅ 7ម៉ឺនដុល្លាក្នុងមួយឆ្នាំ ។ តែក្នុងនោះមាន 20%
នៃពួកគេត្រូវបានផ្តល់កំរៃរហូតដល់ជាង 10ម៉ឺនដុល្លាអាមេរិច ផងដែរ ។ តួនាទីការងារនេះ
គឺធ្វើស្ថិតិ និង វិភាគ លើអត្រារបស់អ្នកជំងឺ និងឱសថការី ។ ទាមទារមានចំនេះដឹងខាងផ្នែក
គណិតសាស្រ្ត ច្បាស់លាស់បំផុត បន្ថែមលើសញ្ញាប័ត្រកំរិត Dr និងបទពិសោធន៍ 5ឆ្នាំ ។
ការងារនេះនឹងមានការកើនឡើង 13% នៅក្នុងទសវត្សថ្មីខាងមុខនេះផងដែរ ។
11.បុគ្គលិកសេវាកម្មប្រាក់កំចី ផ្នែកអចលនទ្រព្យ
មិនត្រឹមតែឈ្មួញកណ្តាលនៃការជួញដូរអចលនទ្រព្យប៉ុណ្ណោះទេ ដែលមានប្រាក់កំរៃខ្ពស់
តែបុគ្គលិកផ្នែកសេវាកម្មប្រាក់កំចីនៃអចលនាទ្រព្យ ក៏ទទួលបានកំរៃខ្ពស់ដូចគ្នាផងដែរ ។
តួនាទីរបស់ពួកគេគឺទទួលខុសត្រូវតាមដានខាងផ្នែកប្រាក់កំចី លើអចលនទ្រព្យដែលមាន
តំលៃខ្ពស់ ។ ប្រាក់កំរៃរបស់ពួកគេអាចទទួលបានជាង 10ម៉ឺនដុល្លាក្នុងមួយឆ្នាំឯណោះ ។ ស្ថិតិធ្វើការបង្ហាញថានឹងមានការកើនឡើង 10%នៅទសវត្សរ៍ខាងមុខនេះ ។
12.មេចុងភៅប្រចាំតំបន់
មានតួនាទីបង្កើតគំរោងផែនការ និង បង្កើតបញ្ជីររាយនាមមុខម្ហូបសំរាប់បណ្តាភោជនីយ
ដ្ឋានក្នុងតំបន់ ។ បណ្តុះបណ្តាលចំនេះដឹងដល់បុគ្គលិកគ្រប់ផ្នែក ទទួលគ្រប់គ្រងបញ្ជីរចំ
ណាយលើមុខទំនិញផ្សេងៗ ។ តាម Salary បានអោយដឹងថាប្រាក់កំរៃជាមធ្យមរបស់ពួក
គេគឺ 111000 ដុល្លាក្នុងមួយឆ្នាំ និង ចំនេះដឹងទាមទារកំរិតបរិញ្ញាបត្រ និងបទពិសោធន៍
10ឆ្នាំទៀតផង ។
13.គិលានុបដ្ឋាយិកា
នៅក្នុងតំបន់មួយចំនួនក្នុង សហរដ្ឋអាមេរិច នាទីរបស់ គិលានុបដ្ឋាយិកា ក៏ទទួលបាន
ប្រាក់ចំណូលខ្ពស់ផងដែរ ទូទៅគឺខាងផ្នែកថែរទាំទារក ។ កំរៃជាមធ្យមប្រចាំឆ្នាំរបស់ពួក
គេគឺ 147000 ដុល្លាក្នុងមួយឆ្នាំ តែមាន 10% នៃពួកគេទទួលបាន 20ម៉ឺនដុល្លាក្នុងមួយឆ្នាំ
ផងដែរ ។ នៅទស្សវត្សរ៍ខាងមុខការងារនេះនឹងមានការកើនឡើងចំនួន 22% ។
14.ការងារទិញទំនិញក្នុងហាង
ការងារនេះជាធម្មតាទទួលបានប្រាក់កំរៃពី 20000 ដុល្លាទៅ 40000ដុល្លាក្នុងមួយឆ្នាំ ។ តែ
ក្នុងនោះក៏មានអ្នកខ្លះទទួលបានប្រាក់កំរៃរហូតដល់ 10ម៉ឹនដុល្លាក្នុងមួយឆ្នាំផងដែរ ដែល
ពួកគេជាអ្នកដែលមានបទពិសោធន៍ច្រើននៅក្នុងការងារ និងបំរើការងារនៅតាមហាងធំៗ
រឺ ក៏ហាងលក់សំលៀកបំពាក់ជាដើម...។ តែការងារទាំងអស់នេះក៏ងាយរងការបាត់បង់ទៅ
វិញណាស់ដែរ ដោយគ្រាន់តែប្រការខុសឆ្គងណាមួយ ប៉ុណ្ណោះ អាចធ្វើអោយក្រុមហ៊ុន រង
ការខាតបង់យ៉ាងធ្ងន់ធ្ងរ ៕
ដោយ៖ រដ្ឋា