​ចិន​កាលពី​ថ្ងៃ​សៅរិ៍​បាន​រិះគន់​វៀតណាម​ចំពោះ​ការធ្វើ​អាជីវកម្ម​ប្រេង​និង​ឧស្ម័ន
​នៅ​ឯនាយ​ឆ្នេរ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ (South China Sea) បន្ទាប់​ពី​រដ្ឋា
ភិបាល​ក្រុង​ហាណូយ​ធ្វើការ​តវ៉ា​ថា​ទូក​ល្បាត​ចិន​ចំនួន​បី​បាន​រារាំង​នាវា​វៀត
ណាម​មួយ​។​

ខ្សែកាប្លិ៍របស់នាវាវៀតណាមត្រូវនាវាចិនធ្វើឲ្យដាច់

​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​បាន​និយាយ​ថា​នាវា​វៀតណាម​Binh Minh 02​ត្រូវបាន​ទូក​ល្បាត​ចិន​ស្ទាក់​ក្នុងពេល​នៅ​ម៉ោង​ប្រមាណ​៥ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​នៅ​ប្រមាណ​មួយ​ម៉ោង​ក្រោយមក ទូក​ចិន​ចំនួន​៣​មាន​ចេតនា​បើក​កាត់​តំបន់​ដែល​នាវា​វៀតណាម​ត្រូវ​បើក​ធ្វើការ ដោយ​ធ្វើ​អោយ​ដាច់​ខ្សែ​កាប្លិ៍​របស់​នាវា​និង​បន្ទាប់​មក​បា​ន​ចាកចេញ​ពី​កន្លែងកើតហេតុ​។​
​តែ​ទោះជា​យ៉ាងណា​ក្រសួងការបរទេស​ចិន​បាន​ទម្លាក់កំហុស​លើ​វៀតណាម​។​

នាវារបស់ចិន


​អ្នកនាំពាក្យ​ជាំ​ង យូ បាន​និយាយថា​�​គោលជំហរ​របស់​ចិន​ស្តី​ពី​សមុទ្រ​ចិន​ខាងត្បូង​ច្បាស់លាស់​ណាស់​និង​មិន​អាច​ផ្លាស់ប្តូរបា ន​។​យើង​ប្រឆាំង​ការធ្វើ​អាជីវកម្ម​ឧស្ម័ន​និង​ប្រេង​ដោយ​វៀតណាម ដែល​ធ្វើអោយ​ខូច​ផលប្រយោជន៍​ចិន​និង​សិទិ្ធ​ស្របច្បាប់​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ហើយ​វា​រំលោភ​ ការស្រុះស្រួល​មតិ​គ្នា​ដែល​ប្រទេស​ទាំង​២​បាន​សំរេច​លើ​បញ្ហា​នេះ​។​ចិន​សន្យា​តាំងចិត្ត​រក្សា​សន្តិភាព ​និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​យើង​ចង់​ធ្វើការ​រួមគ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ស្វះស្វែង ​រក​ដំណោះស្រាយ​មួយ​ចំពោះ​ជម្លោះ​�​។​