ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ប្រទេស រុស្ស៊ី លោក Vladimir Putin ធ្វើសេចក្តីប្រកាសផ្លូវការស្តី ពីការបង្កើតកងកម្លាំងរក្សាសន្តិសុខជាតិដ៏ថ្មីស្រឡាងមួយ ដែលទទួលបន្ទុក ក្នុង ការប្រយុទ្ធ ប្រឆាំង ទៅនឹងឧក្រិដ្ឋ ភារវកម្ម លើផ្ទៃប្រទេស។ 

/

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ចុះផ្សាយប៉ុន្មាន  ម៉ោង  មុននេះ បន្តិច ឲ្យ ដឹងថា កងកម្លាំងរក្សាសន្តិសុខថ្មីមួយនេះ គឺចាប់បដិសន្ធិចេញពីកងកម្លាំងក្រសួងមហាផ្ទៃប្រទេសរុស្ស៊ី ខណៈ នឹងត្រូវដឹកនាំដោយអតីតអង្គរក្ស លោក Putin ដែលមានឈ្មោះថា Viktor Zolotov ទទួលបន្ទុកចំបង ក្នុងការធ្វើសេចក្តីរាយការណ៍ដោយផ្ទាល់ទៅលើប្រធានាធិបតី Putin ។ អ្នកនាំពាក្យ តំណាងអោយ លោកប្រធានធិបតី Putin ឲ្យដឹងថា កងកម្លាំងសន្តិសុខថ្មីស្រឡាងមួយនេះ  នឹង មានទំនួលខុសត្រូវ ផ្សេងទៀតនោះគឺ រក្សាសណ្តាប់ធ្នាប់ សាធារណៈ។ 

/

ប៉ុន្តែ លោក Dmitry Peskov អ្នកកាទូតប្រទេសរុស្ស៊ីនោះ បានបដិសេធ ទៅនឹងការបង្កើតឡើងនូវ កងកម្លាំងរក្សាសន្តិសុខលើកនេះ ខណៈបញ្ជាក់ថា ជាការបង្កើត  កង កម្លាំង ដែលផ្សាភ្ជាប់ ទៅនឹង ការបោះឆ្នោតនាពេលខាងមុខនេះ អំឡុងខែ កញ្ញា  ក្រុមអ្នករិះគន់បានលើកឡើងឲ្យដឹងថា លោក Putin មានភាពភ័យខ្លាច ទៅនឹងភាពចលាចល ។ 

គួររំឮកថា លោក Putin បានធ្វើសេចក្តីប្រកាសផ្លូវការ អំឡុងជូបប្រជុំជាមួយនឹងមន្រ្តីសន្តិសុខកំពូល ៗនៅឯវិមាន Kremlin ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី