ការអបអរសាទរភាពទទួលជ័យជំនះរបស់ Barca លើក្រុមរបស់ MU នៅក្នុងការប្រកួតជុំ
ផ្តាច់ព្រាត់ Champions League បានក្លាយជាពិធីមួយយ៉ាងធំ ដោយសារតែមានមនុស្ស
រាប់ម៉ឺននាក់បាននាំគ្នាប្រមូលផ្តុំនៅលើដងវិថីមួយនៅឯ Catalan នៃប្រទេស អេស្ប៉ាញ
ដើម្បីធ្វើការអបអរសាទរទៅដល់ក្រុមកីឡាកររបស់ខ្លួន ។
តាមការប៉ាន់ស្មានរបស់សមត្ថកិច្ចបានអោយដឹងថាមានមនុស្សប្រមាណជា 35000 នាក់
បានមកប្រមូលផ្តុំគ្នានៅឯដងវិថីនៃក្រុង Barcelona ដើម្បីទស្សនាការប្រកួតជុំផ្តាច់ព្រាត់
តាមរយៈកញ្ចក់ទូរទស្សន៍ដ៏ធំមួយនៅទីនោះ ។ ពួកគេបានស្រែកហ៊ោរ និង ខ្លះបានដុត
កាំជ្រួចអបអរសាទរពេលដែលមានកីឡាករពីររូបគឺ Pedro, Messi ជាកីឡាករនាំមុខក្នុង
ការដណ្តើមជ័យជំនះអោយ Barca គឺទទួលបានពិន្ទុ 3 ទល់នឹង 1 ៕
(ប្រភពពី SN)
ដោយ៖ រដ្ឋា