អភិបាល London លោក Boris Johnson បានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិច
Barack Obama នឹងត្រូវបង់លុយថ្លៃស្ទះចរាចរផ្លូវនៅទីក្រុង London សំរាប់រថយន្ត
ដែលសំពីងសំពាង The Beast របស់ខ្លួន។
លោកប្រធានាធិបតី Barack Obama និងអភិបាល London លោក Boris Johnson
រថយន្តនីមួយៗក្នុងក្រុមរថយន្តដ៏ច្រើនរបស់ប្រធានាធិបតី ព្រមទាំង រថយន្តក្រោះ
ដ៏សំពីងសំពាង Cadillac នឹងត្រូវគិតថ្លៃ 16USD សំរាប់ជើងធ្វើដំណើររឆ្លងមជ្ឈមណ្ឌល
London ក្នុងពេលជាប់ចរាចរ។ លោក Johnson និយាយថា៖ បណ្តាផ្លូវរបស់យើងខ្ញុំ
មិនបិទក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ប្រធានាធិបតីអាមេរិច ដូច្នេះ ក្រុម
រថយន្តរបស់គាត់ នៅតែត្រូវបង់ថ្លៃធម្មតា។ រថយន្ត The Beast នឹងត្រូវបង់ថ្លៃស្ទះ
ចរាចរ។

អភិបាល London បានចេញប្រកាសខាងលើនោះ ក្រោយពីស្ថានទូតអាមេរិចបដិសេធ
មិនបង់ 8,7លានUSD ដែលជាលុយកើតឡើងពេលក្រុមរថយន្តធ្វើដំណើរនៅកន្លែង
ស្ទះចរាចរនៅទីក្រុង London។ ស្ថានទូតអាមេរិចប្រចាំនៅទីក្រុង London បានឲ្យដឹង
ថា គេមិនបាច់បង់ថ្លៃពន្ធនោះទេ ពីព្រោះនោះគឺជាប្រភេទពន្ធមួយសំរាប់ជនជាតិ
អង់គ្លេសតែប៉ុណ្ណោះ។
ក៏ប៉ុន្តែ លោក Johnson មិនយល់ព្រម ហើយនិយយទៅកាន់ប្រមុខប្រទេសអាមេរិច
ក្នុងការជប់លៀងនៅវិមាន Buckingham ថា ក្រុមរថយន្តរបស់ លោក Obama មិនត្រូវ
បានទទួល ឥទ្ធភាពមួយណាទេ។ លោកអភិបាលនិយាយលើកាសែត London Evening
Standard ថា៖ �ពួកខ្ញុំបានមានការសំណះសំណាងមិត្តភាព�។ គាត់បន្ថែមថា៖ យើងខ្ញុំ
មិនគិតថ្លៃចំពោះ ព្រះសង្ឃរាជ ពីព្រោះនៅពេលគាត់នៅនេះ ផ្លូវត្រូវបិតទាំងអស់។
ក៏ប៉ុន្តែ ករណីរបស់លោកប្រធានាធិបតីអាមេរិចរិញ កឺផ្សេង។�

ក៏ប៉ុន្តែ ស្ថានទូតអាមេរិច នៅតែទទួចថា នឹងមិនបង់ថ្លៃពន្ធស្ទះចរាចរ សំរាប់រថយន្ត
របស់លោកប្រធានាធិបតី ក៏ដូចជារថយន្តក្នុងក្រុមរថយន្តនោះទេ។
(ដោយ៖ មិនា)