ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ២០ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ១៦នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង  ស្រាល  បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរជាអ្នកកាន់សាសនាព្រះពុទ្ធចេញពីព្រះវិហារមួយកន្លែង បើកធ្លាក់ចូលទៅជ្រលងជ្រោះជ្រៅនៃតំបន់ភ្នំ នាភាគខាងជើងប្រទេស ពោលគឺស្ថិតនៅក្នុងខេត្តLampang នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស aljazeera ដែលទើបតែបានចេញផ្សាយកាលពីវេលាព្រឹកមិញនេះ។

width=441

លើសពីនេះ បើយោងតាមសម្តីវរៈសេនីយ៍ឯក លោក  Somdet  Tossaporn   បានអះអាងអោយដឹងថា   មូលហេតុដែលនាំអោយកើតមានឡើង  នូវគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយសោកស្តាយមួយនេះ ក៏ព្រោះតែបុរសជាអ្នកបើករថយន្តក្រុង បាត់បង់ម្ចាស់ការណ៍ក្នុងការបញ្ជាយានយន្ត    បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ផ្លូវរាងពិបាកនៅស្រុកស្រែ រហូតរ៉េចង្កូត បើកបោលចូលជ្រលងជ្រោះជ្រៅ មានជម្រៅដល់ទៅជាង ៣០ ម៉ែត្រ។

ករណីគ្រោះថ្នាក់ដ៏គួរអោយអណោចអធមខាងលើនេះ បានកើតឡើងកាលពីថ្ងៃពុធ ម្សិលមិញនេះ  ។  បើតាមការអោយដឹងពីក្រសួងមហាផ្ទៃប្រទេសនេះ  គូសបញ្ជាក់អោយដឹងថាជារៀងរាល់ឆ្នាំ    ក្រុមមនុស្សច្រើនជាង  ២៦,០០០  បានស្លាប់បាត់បង់ជីវិត ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ មកពីជុំវិញប្រទេស៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ដាច់ខាត ត្រូវតែមើល វីដេអូឯកសារ ជាសារអប់រំ ល្បីបំផុត នៅក្នុងទំព័រ ហ្វេសប៊ុក- បាញ់សម្លាប់ក្មេងម្នាក់ ស្លាប់នៅនឹងកន្លែង ដោយគ្រាន់តែ កាន់លេងកាំភ្លើង AK-47​ ជ័រសោះ- អាស៊ាន ពួតដៃគ្នា ហ្វឹកហ្វើននូវលំហាត់ជាពិសេស ដើម្បីឆ្លើយតប ទៅនឹងគ្រោះធម្មជាតិ- ផ្អើលមើលវីដេអូ លោក អូប៉ាម៉ា ជួយសង្គ្រោះស្រ្តីខ្យល់គរ ម្នាក់

ប្រែសម្រួល ៖ កុសលប្រភព ៖​ aljazeera