ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថាវៀតណាមបានចោទប្រកាន់ចិនថារំលោភអធិបតេយ្យភាពដែនទឹករបស់ខ្ លួននិងធ្វើអោយអាក្រក់ឡើងជម្លោះដណ្តើមទឹកដីនៅសមុទ្រចិនខាងត្បូងបន្ទាប់ពីនាវាចិនធ្វើអោយ ខូចទូកធ្វើអាជីវកម្មប្រេងរបស់ក្រុមហ៊ុន PetroVietnam របស់វៀតណាមមួយ។
នាវារបស់ចិនរំលោភអធិបតេយ្យភាពដែនទឹកវៀតណាម
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍កាលពីថ្ងៃសុក្រថាក្រសួងការបរទេសវៀតណាមបានអំពាវនាវ អោយចិនទប់ស្កាត់ឧបទ្ទវហេតុបន្ថែមទៀតនៅក្នុងអ្វីដែលខ្លួនបានពិពណ៌នាថាជាតំបន់សេដ្ឋកិច្ចផ្ត ាច់មុខរបស់ខ្លួននិងសុំអោយសងជម្ងឺចិត្ត។
រដ្ឋាភិបាលក្រុងហាណូយបាននិយាយថានាវាឈ្លបយកការណ៍ចិនបីគ្រឿងបានសំដៅមករកនាវាមួយរបស់ក្រុម ហ៊ុនប្រេងនិងឧស្ម័នPetroVietnamនិងបានកាត់ផ្តាច់ខ្សែកាប្លិ៍ជីករ៉ែរបស់ខ្លួន។
បណ្តឹងតវ៉ាមួយទៅស្ថានទូតចិននៅក្រុងហាណូយបាននិយាយថាឧបទ្ទវហេតុនេះរំលោភអធិបតេយ្យភាពរបស់វៀ តណាមយ៉ាងធ្ងន់ធ្ងរនិងអនុសញ្ញាសហប្រជាជាតិឆ្នាំ១៩៨២ស្តីពីច្បាប់សមុទ្រ។វាក៏ប្រឆាំងនឹងស្មា រតីនៃកិច្ចព្រមព្រៀងឆ្នាំ២០០២មួយរវាងចិននិងសមាគមអាស៊ានផងដែរ។