តាមការរកឃើញថ្មីរបស់ស្ថាប័នជំនាញរបស់តាយវ៉ាន់បានឲ្យដឹងថា ទឹកសុទ្ធដាក់ក្នុងដប
ដែលត្រូវបានផលិតនៅទីនេះ មានផ្ទុះជាតិ DEHP បង្កនូវជំងឺមហារិក។


លោក Kang Jaw-jou ប្រធាននាយកដ្ឋានគ្រប់គ្រង់ឱសថនឹងម្ហូបអាហាររបស់តាយវ៉ាន់
បានចេញប្រកាសមួយ និងផ្ញើរទៅបណ្តាស្ថាប័នសុខាភិបាលនៅប្រទេសចិន ហុងកុង
វៀតណាម ហ្វីលីពិល និងសហរដ្ឋអាមេរិច ដែលជាប្រទេសនាំចូលផលិតផលផ្ទុះជាតិ
DEHP នេះ។ DEHP (ឬក៏មានឈ្មោះផ្សេងថា DOP) ជាធាតុរាវ គ្មានពណ៌ គ្មានក្លិន ងាយ
ស្រួលលាយក្នុង ethylether, ethanol និងប្រេងកាត ដែលជាក្រុមជាតិពុលឈរនៅថ្នាក់
លេខ 4ក្នុងចញ្ជីរបស់ តាយវ៉ាន់ត្រូវហាមប្រើជាដាច់ខាតក្នុងម្ហូបអាហារ។ DEHP បង្ក​គ្រោះ​
ថ្នាក់ដល់សុខភាពផ្លូវភេទ នៅបុរស កាត់បន្ថយបរិមាណនិងគុណភាពនៃទឹកកាម បង្កើននូវការលូតលាស់ផ្លូវភេទនៅស្ត្រី និងធ្វើឲ្យ​​ក្មេងស្រីអាយុ 2-8ឆ្នាំ ក៏មានរដូវបាន។

តាមការស្រាវជ្រាវរបស់ស្ថាប័នជំនាញរបស់តាយវ៉ាន់បានឲ្យដឹងថា ការប្រឡាក់ជាតិ​
DEHP​ក្នុងទឹកសុទ្ធនេះ គឺមកពីកំហុសរបស់ ក្រុមហ៊ុនវត្ថុគីមី Shen Yu ដែលជាក្រុមហ៊ុន​
ផ្គត់ផ្គង់វត្ថុ​គីមីធំជាងគេបំផុតនៅតាយវ៉ាន់។ ក្រុមហ៊ុនបានប្រើ DEPH ខុសច្បាប់ ដោយ
ជំនួស​ឲ្យប្រេង​ស្លា​ដើម្បីកាត់បន្ថយថ្លៃផលិត។
បច្ចុប្បន្ន នាយក Lai Chun Chieh របស់ក្រុមហ៊ុនវត្ថុគីមី Shen Yu ត្រូវចាប់ខ្លូន និងរង
ចាំ​ការ​សើបអង្កេត។

(ដោយ៖ មិនា)