ព័ត៌មានអន្តរជាតិ ៖ អ្នកបើកបរម្នាក់ ដែលបានស្រែកបន្លឺឡើងនូវឃ្លា God is great ជា   ភាសាអារ៉ាប់ ខណៈមានការបើកការវាយប្រហារ ដោយបើករថយន្ត បុកនិងកើនពីលើអ្នកថ្មើរជើង   នៅឯក្រុង Dijon ភាគខាងកើតប្រទេស បារាំង នោះ បានបណ្តាលអោយមនុស្ស ១១ នាក់រងរបួស ក្នុង   នោះ ២ នាក់រង របួសធ្ងន់ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីសារព័ត៌មានបារាំង ។

/

បន្ថែមពីលើនេះ ប៊ីប៊ីស៊ី បន្តអោយដឹងថា ជនជាប់ចោទខាងលើ ត្រូវបាន   សមត្ថកិច្ច ប្រចាំតំបន់ធ្វើការ ចាប់ឃាត់ខ្លួន ក្រោយពីបានបើកការវាយប្រហារ ទៅលើក្រុមអ្នកដំណើរ    ថ្មើរ ជើង ៥ កន្លែងខុសៗគ្នា នៅក្នុងទីក្រុង ក្នុងរយៈពេលត្រឹមតែ កន្លះម៉ោង​។ សេចក្តីរាយការណ៍ បញ្ជាក់     អោយដឹងថា ជនជាប់ ចោទរូបនេះ​ សតិមានមិនសូវជាតុល្យភាព ក្នុងនោះ គាត់ត្រូវចំណាយពេល សម្រាក នៅក្នុងមន្ទីរពេទ្យ វិកលចារិក ។​

/

ដោយឡែកពីគ្នា ប៉ូលីសប្រទេសបារាំង បានបាញ់សម្លាប់ជនដៃដល់មួយរូប កាលពី ថ្ងៃសៅរ៍ ចុងសប្តា ហ៍កន្លងទៅនេះ បន្ទាប់ពីគាត់បានបើកការវាយប្រហារ ទៅលើពួកគេ ដោយប្រើកាំបិត   អមជាមួយនឹង ការលើកឡើងបន្លឺពាក្យ God is great ។ យ៉ាងណាមិញ ក្រុមមនុស្ស ពីរ  នាក់ ដែល  រងរបួសធ្ងន់នៅ ក្នុងក្រុង Dijon នោះ ពុំមានការគម្រាមគំហែង ដល់អាយុជីវិតនោះទេ​។ ក្រុម សាក្សីរស់បានឃើញហេតុ ការណ៍ផ្ទាល់ភ្នែក អោយដឹងថា ជនដៃដល់ មានអាយុប្រមាណជាង ៤០ ឆ្នាំ ក្នុង នោះ គាត់បានបញ្ជាក់ ថាសកម្មភាពគាត់ធ្វើឡើងនេះ គឺដើម្បីក្មេងៗ Palestine ៕

width=496

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី