ទស្សនាវដ្តី Fortune ទើបតែបានស្រង់សំដីរបស់ម្ចាស់គេហទំព័រកំសាន្ត Facebook គឺលោក
Mark Zuckerberg តាមរយៈសារ អេឡិចត្រូនិច មួយដែលបានផ្ញើទៅកាន់ទស្សនាវដ្តី
Fortune កាលពីពេលថ្មីៗនេះ ដែលលោក Mark Zuckerberg បានអោយដឹងថា លោកទទួល
ទានសាច់សត្វតែចំពោះសាច់សត្វដែលលោកបានសំលាប់ដោយដៃផ្ទាល់ប៉ុណ្ណោះ ។

ក្នុងសារអេឡិចត្រូនិចនោះ លោក Mark Zuckerberg ក៏បានធ្វើការបញ្ជាក់ផងដែរថាបច្ចុប្បន្ន
លោកកំពុងតែព្យាយាមតមនូវអាហារមួយចំនួនទៀតផងដែរ ដែលនោះគឺជាអ្វីដែលគាត់ចង់
បង្កើតជាទំលាប់សំរាប់បុគ្គលខ្លួនឯង ។​

គួរបញ្ជាក់ថាកាលពីឆ្នាំទៅ Zuckerberg បានប្តេជ្ញាចំពោះខ្លួនគាត់គឺ រៀនភាសាចិន ដោយខ្លួន
ឯង ។ ហើយពេលនេះគឺគាត់រៀនអំពីការតមចំណី ដើម្បីអោយខ្លួនគាត់កាន់តែមានទំនួល
ខុសត្រូវកាន់តែប្រសើរឡើងចំពោះការទទួលទានអាហារ ។ លោកចង់ប្រាប់ទៅដល់មនុស្ស
នៅទូទាំងពិភពលោកថាត្រូវចេះមានការត្រេះរិះគិតពិចារណា និង ដឹងគុណចំពោះអ្វីដែល
ខ្លួនបានទទួល ។ ឧទាហរណ៍ដូចជាអ្នកខ្លះចូលចិត្តទទួលទានសាច់ជ្រូក តែពួកគេមិនដែល
បានគិតដល់សត្វទាំងនោះក៏ចង់រស់ដូចជាយើងផងដែរនោះទេ ។ ដូច្នេះគឺត្រូវចេះដឹងគុណ
ចំពោះប្រភពដែលផ្តល់អោយយើងទើបប្រសើរ សំដីរបស់ Zuckerberg ។ Fortune បានរៀប
រាប់បន្ថែមថា លោក Zuckerberg ធ្លាប់បានសំលាប់សត្វជាច្រើនមកហើយដែរដូចជា មាន់ ទា
ចៀមជាដើម ...។ ចំពោះសំដីរបស់ Mark Zuckerberg ដែលបាននិយាយខាងលើត្រូវបាន
មហាជនជាច្រើនគាំទ្រ និងទទួលស្គាល់ថាលោក Mark Zuckerberg ពិតជាកំពុងតែរៀនធ្វើ
ទំនួលខុសត្រូវចំពោះអ្វីដែលរូបលោកទទួលបានពិតប្រាកដមែន ៕
(ប្រភពពី Mashable)
ដោយ៖ រដ្ឋា