ប៉ូលិសខេត្ត Kiangsi បានកំណត់ជនសង្ស័យក្នុងការបំផ្ទុះគ្រាប់បែកនៅទីស្នាក់ការរដ្ឋាភិបាល
ខេត្តនេះ ដែលមានឈ្មោះថា Qian Mingqi។

កាសែត Xinhua នាំពាក្យពីប្រភពព័ត៌មានខេត្ត Kiangsi បានឲ្យដឹងថា Qian មានអាយុ
52ឆ្នាំ រស់នៅមជ្ឈមណ្ឌលរដ្ឋបាល Lianjiang របស់ទីក្រុង Fuzhou។ Qian មិនមានការងារ
ធ្វើ ហើយកំពុងទាក់ទង់នឹងការកាត់ក្តីនូវរឿងបំផ្លាញរលំផ្ទះ ប៉ុន្តែគាត់មិនយល់ព្រមនឹង
ការកាត់ក្តីនេះ ដូច្នេះប្រហែលគាត់ចង់រកវិធីសងសឹក។ តាមព័ត៌មានខេត្ត Fuzhou និយាយ
ថាប្រហែលជា Qian មិនពេញចិត្តចំពោះប្រាក់សំណង ហើយថែមទាំង មានការខឹងខ្លាំង
ចំពោះរឿងផ្សេងមួយទៀតដែល មន្ត្រីមូលដ្ឋានកំពុងធ្វើការសើបអង្កេត។
ក្នុង blog មួយដែលត្រូវបានគិតថាគឹរបស់ Qian Mingqi មានកន្លែងសរសេរថា៖ �ខ្ញុំត្រូវបង្ខំចិត្តដើរក្នុងផ្លូវដែលខ្ញុំមិនចង់ទេ។� Blog នេះក៏មានប្រហែលជា 300 អត្ថបទបាន
សរសេរក្នុងខណះពេល 6ខែកន្លងមក ដែលមានខ្លឹមសាអំពីការ ត្អួញត្អែរនូវរឿងផ្ទះត្រូវ
បំផ្លាញចោល។ Qian និយាយថា តុលាការកាត់ទោសគ្មានយុត្តិធម៌ បានធ្វើឲ្យគាត់បាត់
បង់ 2លាន CNY (ស្មើរនឹង 303.000USD) ក្នុងការកាត់ក្តីទាក់ទង់នឹងរឿងផ្ទះត្រូវរលំនោះ។
បុរសនេះក៏សង្កត់ធ្ងន់ថាការខិតខំក្នុង 10ឆ្នាំកន្លងមកដើម្បីផ្លាស់ប្តូរអធីបញ្ជាមិនត្រឹមត្រូវនោះ
តែមិនទទួលបានអ្វីសោះ ដូច្នេះគាត់នឹងស្វែងរកភាពយុត្តិធម៌តាមរបៀបរបស់ខ្លួន។ បុរស
អាយុ 52ឆ្នាំនេះ ក៏នាំមកនូវរឿងប្រហាក់ប្រហែលគ្នានោះ របស់គូប្តីប្រព័ន្ធចាស់មួយ ដែល
ព្យាយមទៅតាម ក៏ប៉ុន្តែបានស្លាប់មុនពេលរឿងនោះត្រូវដោះស្រាយ។ �ប៉ុន្តែខ្ញុំ Qian Mingqi
នឹងមិនឲ្យបញ្ចប់ដូចអញ្ចឹងទេ� ជនសង្ស័យនេះសរសេរ។
តាំងពីយប់មិញ អ្នកចូលមើល Blog នេះមិនអាច comment ក៏មិនអាចមើលអត្ថបទផ្សេង
បានឡើយ។
រូបភាពនៅកន្លែងកើតហេតុ៖







ការផ្ទុះបានកើតឡើងក្រោយម៉ោង៩ព្រឹកហើយការផ្ទុះទី១ស្ថិតក្នុងរថយន្តដែលចតក្នុង
រោងរថយន្តក្នុងការិយាល័យរដ្ឋអាជ្ញាក្រុងនិងការផ្ទុះទី២បានកើតឡើងនៅជាន់ទី១នៅ
ការិយាល័យសង្កាត់។ការផ្ទុះទី៣ជាការផ្ទុះរថយន្តនៅជាប់ទីភ្នាក់ងារស្បៀងនិងឱសថ
របស់ទីក្រុង។
ដោយ៖ មិនា