ដូចដែលយើងខ្ញុំ បានចុះផ្សាយមុននេះ ៖ Apple បានកំណត់ថ្ងៃជាក់លាក់ និងផ្លូវការ សម្រាប់មហាព្រឹត្តិការណ៍ឧទ្ទេសនាម iPhone 6 ដែលនឹងត្រូវធ្វើឡើង នៅម៉ោង ១០ព្រឹក នៃថ្ងៃទី ៩កញ្ញា នៅអាមេរិក ត្រូវនឹងពាក់កណ្ដាលអធ្រាត្រ ឆ្លងចូលថ្ងៃទី ១០ កញ្ញា នៅកម្ពុជា។

/

ក្នុងអំឡុងពេលនៃការរង់ចាំដល់ថ្ងៃទី ៩កញ្ញា សូមអញ្ជើញមិត្តអ្នកអាន មកទស្សនាឡើងវិញនូវiPhone 6 ចំនួនពីរ ម៉ូដែល ដែលកើតឡើងពីកំពូលស្នាដៃរចនារបស់ Martin Hajek។

ម៉ូដែលក្រៅផ្លូវការ បែប 3D ស្ដីអំពី iPhone 6 នេះ គឺត្រូវបានរចនាឡើង ដោយយោងទៅតាមបណ្ដាកំណែ mock-up បែកធ្លាយរយៈពេលកន្លង និងយោងទៅតាមគំនិតនៃរចនាបទដែលត្រូវបានគេជឿថា ជាកំណែផ្លូវការរបស់ Apple ដែលទើបត្រូវបានក្រុមហ៊ុនអ៊ីនធឺរណែត ចិន China Telecom បង្ហោះលើបណ្ដាញសង្គម Weibo កាលពីចុងសប្ដាហ៍មុន។

បើទោះជា មានរូបរាងស្រដៀងគ្នាផ្នែករចនាបទ ដោយសារតែម៉ូដែលទាំងពីរ មានជ្រុងកោង “ទន់ភ្លន់“ ប៉ុន្ដែ ភាពខុសគ្នារបស់វា គឺស្ថិតនៅផ្នែកខាងខ្នង។ រូបភាពដែលយោងទៅលើកំណែ mock-up គឺមានពណ៌តែមួយ រួមនឹងគំនូសអង់តែនវែង   ក្រសោបយកផ្នែកខាងលើ និងខាងក្រោម។ ចំណែកម៉ូដែល ដែលត្រូវគេយល់ថា ជាកំណែផ្លូវការ ដែលចេញផ្សាយដោយក្រុមហ៊ុន China Telecom  គឺមានការបែងចែកពណ៌យ៉ាងច្បាស់  ដូចទៅនឹងស្មាតហ្វូនរបស់ Apple មុនៗ គឺ iPhone 5/5s  ប៉ុន្ដែ គំនូសអង់តែន ត្រូវបានគេរចនាឱ្យតូច  និងស្ដើង ជាងផលិតផលរបស់ Apple ។

ពេលនេះ សូមទស្សនារូបភាព  iPhone 6  ចំនួនពីរម៉ូដែល  ដែលអាចដូចទៅនឹងកំណែផ្លូវការរបស់ Apple ដេលគ្រោងនឹងបង្ហាញខ្លួន នៅក្នុងថ្ងៃទី ៩កញ្ញាខាងមុខ ៖

/

/

/

/

/

/

/

/

/

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Camnews/Cnet/Macrumors