ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងខ្សែអាថ៍វីដេអូខាងក្រោម បានក្លាយជាបេក្ខភាពវីដេអូ ដែលមានអ្នកចុចចូលទស្សនាច្រើនបំផុត នៅក្នុងគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល ។គួរបញ្ជាក់ផងដែរថា ខ្សែអាថ៍វីដេអូខាងក្រោមនេះ គឺនិយាយពីសកម្មភាពផ្ទុះឆេះរបស់យន្តហោះមួយគ្រឿង នៅឯអាកាសយានដ្ឋានអន្តរជាតិ កាលពីសប្តាហ៍កន្លងទៅនេះ នៅឯប្រទេសរុស្ស៊ី ដោយនៅក្នុងនោះ យ៉ាងហោចណាស់ មានមនុស្សចំនួន ៥០នាក់ រួមទាំងក្រុមអ្នកបើកបរយន្ដហោះ និងកូនប្រុសរបស់ប្រធានាធិបតី សាធារណៈរដ្ឋ Tatarstan គឺលោក Irek Minnikhanov ផងដែរ ។

ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី បានប្រកាសថា យន្ដហោះ Boeing 737-500 បានជួបគ្រោះថ្នាក់ នៅក្នុងក្រុង Kazan កាលពីវេលាម៉ោង ១៥និង ២៥នាទីGMTកាលពីថ្ងៃទី ១៨ វិច្ឆិកា កន្លងទៅនេះយន្ដហោះដែលចាកចេញពីក្រុងMoscow ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Tatarstan នេះ បានផ្ទុះឆេះខ្ទេច បន្ទាប់ពីប៉ះទង្គិចមកលើដី។ ខាងក្រោមនេះ គឺជាខ្សែអាថ៍វីដេអូ ថតជាប់ទាំងស្រុងស្រស់ៗ អំឡុងពេលជួបនឹងឧបទ្ទេវហេតុ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសលប្រភព ៖ ដេលីម៉ែល