យុវជនជនជាតិអង់គ្លេសអាយុ 16ឆ្នាំ បានក្លាយទៅជាមនុស្សក្មេងជាងគេបំផុតលើ
ពិភពលោកឡើងដល់កំពូលភ្នំខ្ពស់ជាងគេទាំង7។

គាត់ឈ្មោះ George Atkinson នៅ Surbiton ទិសពាយ័ព្យ London ដែលចាប់ផ្តើមដំណើរ
នៃការ ជំនះសាកល្បងភ្នំខ្ពស់ជាងគេទាំង៧របស់ទ្វីបទាំង៧ តាំងពីឆ្នាំ 2005ដោយ
ការជើងជំនះនៅភ្នំ Kilimanjaro ប្រទេសTanzania ហើយសម្រេចការជំនះដោយការ
ឡើងកំពូលនៃភ្នំ Everest នាថ្ងៃទី 26ខែឧសភា។
យុវជន អាយុ 16ឆ្នាំនេះបានបំបែកឯកទក្តកកម្មរបស់យុវជនជនជាតិអាមេរិច Johnny
Collinson ដែលជាអ្នកសម្រេចកិច្ចការនោះនៅអាយុ 17ឆ្នាំ។
ម្តាយរបស់ George បានឲ្យដឹងថាគាត់មានមោទនភាពខ្លាំងណាស់ចំពោះជោគជ័យ
របស់កូនប្រុស។ សមាគមន៍ឡើងភ្នំរបស់អង់គ្លេសបានបញ្ជាក់នូវឯកទក្តកកម្មរបស់
George ដែលជាមនុស្ស មានអាយុ 16ឆ្នាំនិង363ថ្ងៃ នៅពេលគាត់ជំនះកំពូលភ្នំ
Everest។ក្រោយពីសម្រេចបានការសាកល្បងលើកដំបូងនៅប្រទេសTanazia នៅ
ពេលអាយុ11ឆ្នាំ George បន្តការឡើងភ្នំ Elbrus នាឆ្នាំ 2007 បន្ទាប់មកគឺ ភ្នំCarstensz
Pyramid នៅប្រទេស Indonesia ហើយ ភ្នំ Aconcagua នៅប្រទេស Argentina នា
ឆ្នាំ2008។ McKinley នៅអាមេរិចខាងជើងជាភ្នំបន្ទាប់ ហើយ Vinson នៅប៉ូលខាង
ត្បូងកាលពីឆ្នាំមុន។

នៅក្នុង Blog របស់កូន លោកស្រី Penny Atkinson បានសរសេរថា ៖ �George ធ្វើបាន
ហើយ។ គាត់បានឡើងដល់កំពូលភ្នំ Everest នៅវេលាម៉ោង 8និង15នាទី ម៉ោងក្នុងតំបន់
នាថ្ងៃទី 26​ ខែឧសភា។ ធាតុអាកាសប្រហែលជាល្អណាស់។ ហើយខ្ញុំសូមថ្លែងអំណរគុណ​ចំពោះមនុស្ស​គ្រប់ៗគ្នាដែលបានជួយ George សម្រេច សុបិននេះ។�

ប្រភព៖​​ BBC
ដោយ៖ មិនា