ក្នុងឱកាសប្ររព្ធពិធីអបអរសាទរខួបគម្រប់៦ឆ្នាំរបស់ខ្លួន Youtube បានប្រកាសប្រាប់
សាធារណៈជន ថា គេហទំព័ររបស់ខ្លួនមានចំនួនចូលទស្សនាដល់ទៅ 3000លានដង
ក្នុងមួយថ្ងៃ។

យោងតាមការឲ្យដឹងពី Google បានបញ្ជាក់ថាចំនួន3000លានដងនេះគឺដំណាងឲ្យការ
កើន​ឡើងដល់ទៅ 50%នៃចំនួនអ្នកទស្សនាកាលពីឆ្នាំមុន។ Google បានសរសេរទៀតថា
ចំនួនដ៏ច្រើនគួរឲ្យភ្ញាក់ផ្អើលនេះស្ទើរតែស្មើទៅនឹងពាក់កណ្ដាលនៃចំនួនប្រជាជនរបស់
ពិភពលោកមើល វីដេអូរបស់ YouTube ជារៀងរាល់ថ្ងៃឬក៏ស្មើនឹងប្រជាជនអាមេរិក​ម្នាក់ៗ​
មើលយ៉ាងហោចណាស់ 9 វីដេអូក្នុង មួយថ្ងៃ។
ការបញ្ចូលវីដេអូទៅក្នុង YouTube ក៏កើនឡើងច្រើនណាស់ដែរ ពោលគឺជារៀងរាល់
នាទីមានវីដេអូរយៈពេលសរុបចំនួន 48ម៉ោងត្រូវបានដាក់បញ្ចូល ដែលចំនួននេះកើន
ឡើង37% ប្រៀបធៀបកាលពីកន្លះឆ្នាំមុន ហើយកើនឡើង 100%បើប្រៀបធៀបទៅ
មួយឆ្នាំមុន។ Google បានបន្តឲ្យដឹងទៀតថា ចាប់តាំងពីមានការបញ្ចូលវីដេអូពីអ្នក
ប្រើប្រាស់ YouTube ដ៏ច្រើនបែបនេះ បានធ្វើឲ្យ YouTube រឹតតែប្រឹងប្រែងក្នុងការ
កែលម្អសេវាកម្មរបស់ខ្លួនកាន់តែប្រសើរដែលបានផ្ដល់ឲ្យលោកអ្នកចែករំលែកវីដេអូ
បានយ៉ាងងាយស្រួល។ ក្រុមហ៊ុន ComScore បានចាត់ចំណាត់ថ្នាក់ Youtube ថាជា
កំពូល Website វីដេអូកំពូល គេលើលោក។
កាលពីខែមេសាកន្លងទៅនេះ ដែលមានអ្នកចុះឈ្មោះប្រើប្រាស់ចំនួន 142លាននាក់
ហើយនឹងមានចំនួនអ្នកទស្សនាច្រើនជាងគេ ខណៈដែល Facebookមានចំនួនអ្នក
ទស្សនាលំដាប់ថ្នាក់ទីបួន។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ YouTube បានប្រកាសពីការចាប់ដៃគូជាមួយ
ក្រុមហ៊ុនខ្សែភាពយន្តល្បីៗដូចជា Universal, Sony Pictures និង Warner Brosដើម្បី ផ្ដល់ឲ្យអ្នកប្រើប្រាស់នូវការមើលវីដេអូរយៈពេលវែងដែលនឹង មកដល់ក្នុងពេលឆាប់
ៗនេះ។

ប្រភព៖ Huffingtonpost, Sarika