ផ្កាយ HIP68468 មានទំហំ ទម្ងន់ និងពន្លឺ ដូចទៅនឹងព្រះអាទិត្យ ហើយវាមានសញ្ញាមួយចំនួនបង្ហាញថា ធ្លាប់លេបត្របាក់ភពមួយចំនួនដែលវិលជុំវិញវា។

/ក្រុមអ្នកវិទ្យាសាស្ដ្រ បានរកឃើញផ្កាយមួយដែលមានអាយុ ៦ពាន់លានឆ្នាំ ដែលត្រូវបានគេហៅថា HIP68468 មានចម្ងាយពីផែនដី ៣០០ឆ្នាំពន្លឺ បានលេបត្របាក់ភពមួយចំនួនដែលស្ថិតក្នុងប្រព័ន្ធផ្កាយនេះ នេះបើតាមទំព័រ UPI ចុះផ្សាយកាលពីថ្ងៃទី ១៥ធ្នូ។ ផ្កាយ HIP68468 នេះ មានទំហំ ទម្ងន់ និងពន្លឺ ដូចទៅនឹងព្រះអាទិត្យ ទើបវាត្រូវបានគេហៅថា ព្រះអាទិត្យទីពីរ។HIP68468 មានផ្ទុក lithium ច្រើនជាង៤ដង ធៀបនឹងកម្រិតមធ្យមរបស់ធាតុនេះ នៅលើបណ្ដាផ្កាយដទៃដែលមានអាយុកាលដូចវា។ ប្រការនេះ បញ្ជាក់ថា វាបានលេបយកភពមួយចំនួនក្នុងអតីតកាល។ ផ្កាយនេះក៏មានផ្ទុកលោហធាតុច្រើនជាងបណ្ដាភពថ្មផ្សេងៗផងដែរ។ការសិក្សាស្រាវជ្រាវអំពីទំនាក់ទំនងរវាងព្រះអាទិត្យទីពីរ (HIP68468) និងបណ្ដាភពរបស់វា គឺជាវិធី ល្អមួយដើម្បីស្វែងយល់អំពីអនាគតរបស់ប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស។ ក្រុមអ្នកវិទ្យាសាស្ដ្រព្យាករណ៍ថា ក្នុងពេលអនាគត ភពពុធ (Mercury) នឹងត្រូវព្រះអាទិត្យលេបត្របាក់ទាំងស្រុង នៅពេលព្រះអាទិត្យមានអាយុកាន់តែចាស់ និងរីកធំជាងសព្វថ្ងៃ។Jacob Bean មកពីសកលវិទ្យាល័យ Chicago អាមេរិក ឱ្យដឹងថា ៖ “ប្រការនេះ មិនមានន័យថាព្រះអាទិត្យនឹង “ស៊ីសាច់” ផែនដី។ ប៉ុន្តែ ការរកឃើញរបស់យើងខ្ញុំ បានបង្ហាញសញ្ញាមួយចំនួនដែលបញ្ជាក់ថា ដំណាក់កាលនោះនឹងកើតមានឡើងនៅក្នុងប្រព័ន្ធភព រួមទាំងប្រព័ន្ធព្រះអាទិត្យ”៕

ប្រែសម្រួល ៖ តារាប្រភព ៖ RT