អាជ្ញាធរហ្វីលីពីន ចាប់ផ្តើមជម្លៀសមនុស្សរាប់ម៉ឺននាក់ ខណៈព្យុះSongda(សុងដា)បាន
បង្កើនកម្លាំង និងបាននាំមកនូវភ្លៀងធ្ងន់ធ្ងរ និងទឹកជំនន់ធ្វើឲ្យស្ទះចរាចរណ៍ទៅណាមិនរួច។

រដ្ឋបាលសេវាបរិយាកាស ភូគព្ភរូបវ័ន្តនិងតារាសាស្ត្រ បាននិយាយនៅលើគេហទំព័ររបស់
ខ្លួនថាព្យុះសុងដាស្ថិតក្នុងចម្ងាយជាង៣០០គ.មខាងជើងនៃខេត្តសាម៉ា កាល ពីថ្ងៃព្រហស្បតិ៍
មានល្បឿនខ្យល់១៦០គ.មក្នុងមួយម៉ោង។ ទីភ្នាក់ងារនេះ បានអះអាងបន្តទៀតថាគេរំពឹង
ថាព្យុះនេះនឹងបោកបក់មកដល់ច្រាំងនៅរសៀលថ្ងៃទី២៧ឧសភា។ យោងតាមអាជ្ញាធរ
អភិវឌ្ឍន៍ផ្លូវក្រោមដីក្រុងម៉ានីលឲ្យដឹងថា នៅតំបន់ជាច្រើននៅក្រុងនេះភ្លៀងធ្លាក់ខ្លាំងបាន
ធ្វើឲ្យមានទឹក ជំនន់ត្រឹមជង្គង់។ នៅក្នុងសន្និសីទខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍លោក បេនីតូ
រ៉ាម៉ូសប្រមុខការពារជនស៊ីវិល បានថ្លែងថា៖ �យើងកំពុងត្រៀមជាស្រេចសម្រាប់ដំណើរ
ហេតុការណ៍អាក្រក់បំផុត�។ លោករ៉ាម៉ូសបានថ្លែងបន្តទៀតថាព្យុះសុងដា អាច �បន្ត� នៅ
ក្នុងប្រទេសនេះនិងព្យុះអ៊ែរ៉េ កាលពីដើមខែនេះធ្វើឲ្យរូចខាតដំណាំកសិកម្មនិងហេដ្ឋា
រចនាសម្ព័ន្ធជាទឹកប្រាក់៣០លានដុល្លារ។ប្រធានគ្រប់គ្រងគ្រោះមហន្តរាយលោកសេទ្រីក
ដែប បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ថាខេត្តអាល់បៃ ក្នុងតំបន់ប៊ីកូល កំពុង
ជម្លៀសមនុស្ស៥ម៉ឺនគ្រួសារដែលរស់នៅតំបន់ជាច្រើនដែលងាយនឹងរងគ្រោះទឹកជំនន់
និងការរអិលបាក់ដី។ យោងតាមគេហទំព័រក្រុមហ៊ុនអាកាសចរណ៍ឲ្យដឹងថា ក្រុមហ៊ុន
អាកាសចរណ៍ Cebu Air Inc បានលុបចោលជើងហោះហើរពេលរសៀលពីក្រុងម៉ានីល
ទៅនីហ្គា។ ហ្វីលីពីនត្រូវរងគ្រោះដោយព្យុះស៊ីក្លូនជាមធ្យម២០ដង ក្នុងមួយឆ្នាំដែលបោក
បក់ពីលើមហាសមុទ្រប៉ាស៊ីហ្វិកទៅភាគខាងកើត។ កាលពីខែកញ្ញា ឆ្នាំ២០០៩ ព្យុះត្រូពិក
កេតសាណាបានជន់ពន្លិចតំបន់ភាគច្រើននៅហ្វីលីពីនបន្ទាប់ពីបង្អុរទឹកភ្លៀងកម្ពស់៤១ស.ម
ក្នុងរយៈពេល៦ម៉ោង និងបានសម្លាប់មនុស្សរហូតដល់ជាង៤០០នាក់៕