សិង្ហបុរី ៖ បើយោងទៅតាមគេហទំព័រសារព័ត៌មានរបស់ប្រទេសនេះ បានចេញផ្សាយអោយដឹងថា មានយុវតីម្នាក់ បានអះអាងថា ខ្លួនមានវ័យ ២២ ឆ្នាំហើយ បានបង្ហោះរូបចូលទៅក្នុងគេហទំព័រសង្គម ក្នុងគោលបំណងដើម្បីធ្វើការលក់ខ្លួន។
គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍បានបន្ថែមអោយដឹងថា យុវតីរូបនោះ បានអះអាងថា ខ្លួនមានវ័យ ២២ ឆ្នាំហើយ ខណៈពេលដែលនាងបានហៅខ្លួនឯងថា Calista ស្របពេលដែលនាងបានបង្ហោះរូប ក្នុងការឃោសនាបំរើសេវាកម្មផ្លូវភេទ ទៅក្នុងគេហទំព័រសង្គមសិង្ហបុរី (Sgadsonline.com) ដោយនាងបានបញ្ជាក់ថា សេវានោះ យ៉ោងហោចណាស់ មានតម្លៃ $80 ក្នុងមួយ session ។

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបញ្ជាក់បន្ថែមថា ក៏មានការ Call ទាក់ទងទៅនឹងការឃោសនានៅលើគេហទំព័រមួយនោះផងដែរ តែអ្វីដែលបានអោយដឹងនោះគឺថា មានបុរសម្នាក់បានលើកទូរស័ព្ទនោះនិយាយទៅវិញ ដោយបានបញ្ជាក់ថា លោកអ្នកអាចធ្វើការណាត់ជួប Calista បាន ក្នុងអំឡុងម៉ោង ៣ រសៀល ប្រសិនណា បើមានការយល់ព្រមទាំងពីរភាគី។ តែបុរសដែលបានលើកទូរស័ព្ទនិយាយនោះ បែរជាខឹងច្រឡោតខ្លាំងទៅវិញ នៅពេលដែលមានការសាកសួរ ថាតើ នាងមានអាយុ ២២ ឆ្នាំ ពិតប្រាកដមែនឬ?
ទាក់ទិននឹងបញ្ហាមួយនេះ បានបង្កអោយមាន មន្ទិលសង្ស័យដែលថា បុរសនោះបានយកក្មេងស្រីដែលមិនទាន់គ្រប់អាយុ មកបំរើសេវាកម្មផ្លូវភេទនេះ ។ គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក ក៏មានការកាត់ទោសបុរសដល់ទៅ ៥១ នាក់ ចាប់តាំងពីដើមខែកុម្ភៈ ខណៈពេលដែលពួកគេបានរួមភេទជាមួយនឹងក្មេងស្រីដែលមិនទាន់គ្រប់អាយុ៕
ដោយ ៖ រិទ្ធីប្រភព ៖ digitalone