បណ្តាអ្នកជំនាញសន្តិសុខ បច្ចុប្បន្នកំពុងនិយាយអំពីរបៀបវាយប្រហារថ្មីដែលហៅថា
cookie-jacking។ មានន័យថា hacker អាចលួចយក cookie ក្នុងកុំព្យុទ័ររបស់ជនរងគ្រោះ
ដើម្បីយកព័ត៌មានអំពី Facebook Twitter និងសេវាកម្មផ្សេងៗទៀត។


លោក Rosario Valotta ដែលជា អ្នកជំនាញស្រាវជ្រាវសន្តិសុខ Internetជនជាតិ
Italyបានរកឃើញកំហុសដ៏គ្រោះថ្នាក់នេះក្នុង Internet Explorer។ ប្រហោងនេះ
អាចជួយ hacker ចម្លងនូវ cookie ហើយពីcookie នេះ hackerអាចវិភាគបាននូវ
ព័ត៌មានសំខាន់នូវគណនីសេវាកម្ម website (រាល់ការចូលមើលគេហទំព័រណា
មួយ ព័ត៌មានរបស់អ្នកនឹងត្រូវបានទុកក្នុង cookie ដូចជា Password, Favourite � )
ដើម្បីរុករកបានប្រហោងនេះ hacker ត្រូវបញ្ចុះបញ្ចូលជនរងគ្រោះ Drag � Drop
(ទាញនិងទម្លាក់) វត្ថុណាមួយនៅលើគេហទំព័រ ពេលនោះទើបនឹងកាន់កាប់បាន
cookie។ ក៏ប៉ុន្តែ ចំពោះលោក Valotta រឿងនោះធ្វើមិនពិបាកទេ។ លោកបង្កើតឡើង
នូវហ្គេមមួយលើ Facebook គឺស្នើអ្នកប្រើស្រាតខៅអាវរបស់ស្រីស្អាតម្នាក់។
ក្នុងត្រឹមតែ ៣ថ្ងៃតែប៉ុណ្ណោះ មាន cookie ចំនួន 80 ត្រូវបានផ្ញើរមកប្រព័ន្ធរបស់លោក
(ទោះបីជា បញ្ជីមិត្តភ័ក្តរបស់ Valotta មានត្រឹមតែ150 នាក់ )។
ប្រហោងនេះក៏មាននៅក្នុង សេរី Internet Explorer 9 ថ្មីដែរ។ ប៉ុន្តែ អ្នកនាំពាក្យរបស់
Microsoft លោក Jerry Bryant បានឲ្យដឹងថា វិធីcookie-jackingនេះជាការពិត មិនមែន
ធ្វើយ៉ាងងាយស្រួលដូចនឹងអ្វីValottaនិយាយទេ។

(ប្រភព៖ មិនា)