តាមប្រភពពី Reuters កាលពីថ្ងៃទី 25 ខែឧសភា កន្លងមកនេះបានបញ្ជាក់អោយដឹងថា
គណៈបក្សភឿថៃដែលដឹកនាំដោយប្អូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន
ឈ្មោះ Yingluck កំពុងតែមានប្រៀបជាងគណៈបក្សរបស់លោក អាប់ភីស៊ីតដែលជា
គណៈបក្សគ្រប់គ្រងអំណាចបច្ចុប្បន្ន លើផ្នែកឃោសនាគោលនយោបាយរបស់ខ្លួនគឺ
លទ្ធផល 41/37 ។

ការចុះសាកសួរសុខទុក្ខរបស់មេដឹកនាំគណៈបក្សភឿថៃនៅខេត្ត Chiang Rai
លោកស្រី Yingluck

ក្នុងនោះការគាំទ្រចំពោះគណៈបក្សភឿថៃនៅក្នុងទីក្រុង បាងកក មានចំនួន 25,8% បើ
ប្រៀបធៀបជាមួយគណៈបក្សរបស់ អាប់ភីស៊ីតទទួលបានត្រឹមតែ 14,7% ប៉ុណ្ណោះ ។
មេដឹកនាំគណៈបក្សភឿថៃបានអោយដឹងបន្ថែមថា គណៈរបស់គាត់កំពុងតែធ្វើយ៉ាងណា
ជួយពង្រឹងជីវភាពរបស់ប្រជាជនអោយមានភាពធូរធារប្រសើរឡើង បន្ទាប់មកនឹងខិតខំ
ស្វែងរកវិធីសាស្រ្តដើម្បីពង្រឹងសាមគ្គីភាពប្រទេសជាតិ និង ដោះស្រាយរាល់បញ្ហាទាំង
ឡាយដែលបានកើតឡើងនៅក្នុងរយៈកាលកន្លងមកអោយមានភាពប្រសើរឡើងវិញ
ផងដែរ ៕
ដោយ៖ រដ្ឋា