ព័ត៌មានបច្ចេកវិទ្យា ៖ ប្រិយមិត្តអ្នកអាន ដែលជាអ្នកគាំទ្រ ទំព័រសារព័ត៌មាន Camnews ប្រាកដជាជាក់ច្បាស់ហើយថា  នាពេលកន្លងទៅនេះ   ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំបានចេញផ្សាយនូវអត្ថបទមួយដែលទាក់ទិនទៅនឹងក្រុមហ៊ុន  Sony ណែនាំស្មាតហ្វូនតំលៃទាប Xperia E ប្រើ​ Android 4.1, មានទាំង Version ស៊ីមពីរ។

width=471

ដោយឡែក នាពេលនេះ  ទំព័រសារព័ត៌មានយើងខ្ញុំ សូមនាំអារម្មណ៍មិត្តអ្នកអានងាកក្រឡេកមកមើលនូវព័ត៌មាន Updated ទាក់ទិននឹងតម្លៃរបស់ Sony Xperia E វិញម្តង។ បើយោងតាមតាមគេហទំព័រសារព័ត៌មានបរទេស  gsmarena ដែលទើបតែបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា ទូរស័ព្ទដៃស្មាតហ្វូន Sony Xperia E នេះ អាចនឹងមានតម្លៃស្មើនឹង ១៦០ អឺរ៉ូ (២០៧ដុល្លារ) ស្របពេលដែលវានឹងចេញលក់លើទីផ្សារនៅត្រីមាសទីមួយឆ្នាំក្រោយនេះ ហើយបើនិយាយពី Sony Xperia E​ version ស៊ីមពីរ វិញតម្លៃរបស់វាប្រហាក់ប្រហែលនឹង version ស៊ីមមួយដែរ ពោលគឺវាមានតម្លៃ ២២០ ដុល្លារ។

width=471

គួរបញ្ជាក់ផងដែរថា  ទូរស័ព្ទដៃស្មាតហ្វូនដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុន  sony មួយនេះមានដល់ទៅ ៣ ពណ៌ គឺ ពណ៌ខ្មៅ ស និងផ្កាឈូក៕

ដោយ ៖ រិទ្ធីប្រភព ៖ gsmarena