ស្វាយរៀង ៖ លោកយាយ អាយុ៨១ឆ្នាំ កំពុងមានជំងឺ ប្រចាំកាយ (ស្វិតដៃ ជើងងើប មិនរួច) រស់នៅតែ ម្នាក់ឯង គ្មានសាច់ញាតិ នឹងបងប្អូន ពេលនេះ ជួបជីវភាព ខ្វះខាត យ៉ាងខ្លាំង សម្រាប់ការរស់នៅ ប្រចាំថ្ងៃ ម្យ៉ាងលោកយាយ កាន់តែវ័យចំណាស់ទៅ ហើយ និងពុំមាន លទ្ធភាព គ្រប់គ្រាន់ ដើម្បីព្យាបាល ជំងឺបានដង្ហើយ រកជំនួយពីសប្បុរសជន ដើម្បីជីវិត ចុងក្រោយរបស់ លោកយាយ ។
លោកយាយ ឡុង ម៉ៅ បានលើ ដៃសំពះនិយាយ ទាំងទឹកភ្នែក ពីក្នុងដំខ្ទមដ៏គួរ ឲ្យសង្វេគ ដែលមានជញ្ជាំង រហែក រយីករយាក ស្ទើរបាក់ធ្លាក់ ទាំងស្រុង ថែមទាំង បច្ចុប្បន្ននេះ លោកយាយក៏មានជំងឺប្រ ចាំកាយ ទៀតផង ប៉ុន្ដែគ្មានថវិកា គ្រប់គ្រាន់ សម្រាប់ព្យាបាល ដូច្នេះ លោកយាយ សូមអំពាវនាវ ពីខេត្ដស្វាយរៀង សុំជំនួយឧបត្ថម្ភ ពីសប្បុរសជននានា ដែលមាន ចិត្ដសប្បុរស ជួយឧបត្ថម្ភដល់ ការរស់នៅ របស់លោកយាយផង ។
លោកយាយ ឡុង ម៉ៅ ដែលបច្ចុប្បន្ន រស់នៅ តែម្នាក់ឯង ក្នុងខ្ទម នេះមានទីលំនៅ ភូមិព្រៃទទឹង ឃុំចន្ដ្រី ស្រុករមាសហែក ខេត្ដស្វាយរៀង។ លោក យាយ បានលើកដៃសំពះដល់ សប្បុរសជន មេត្តាជូយដល់ គាត់ផងព្រោះរាល់ថ្ងៃនេះ លោកយាយកំពុងតែធ្លាក់ខ្លួន ឈឺធ្ងន់ និងខ្វះខាតយ៉ាងខ្លាំង ហើយលោកយាយ ក៏កំពុង តែមានស្រែកឃ្លាន ព្រោះគ្មានប្រាក់ទិញ ម្ហូបអាហារ ។ ម្យ៉ាងទៀត លោកយាយមានជំងឺដើរមិនរួច។
ប្រសិនបើបងប្អូន សប្បុរសជនណា មានក្ដីអាណិត អាសូរដល់ លោកយាយ ឡុង ម៉ៅ ចង់ឧបត្ថម្ភដល់គាត់ សូមមេត្តាទាក់ទង លេខទូរស័ព្ទ ០៩៦ ៤៥៥ ១៣ ១៦ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល