ក្រុមហ៊ុនរបស់ជប៉ុននេះទើបនឹងប្រកាសនូវសេរី laptop ចល័ត Vaio SA ថ្មីដែលមាន
អេក្រង់ 13,3inch អង្គគណនា Intel Core i7 ដើម្បីប្រកួតជាមួយនឹង ThinkPadX1
របស់ Lenovo។

ក្រោយពីបានបង្ហាញនូវសេរី Vaio SB នៅ CES 2011 លើកនេះ Sony បន្តបញ្ចេញនូវ
សេរី Vaio SA ថ្មីដែលមានសំបកក្រៅត្រូវបានធ្វើពីលោហធាតុផ្សំ magie។ ក៏ប៉ុន្តែ
Vaio SA មានរចនាស្តើងបន្តិចដែលកន្លែងក្រាស់ជាងគេក៏មិនទាន់ដល់ 2,5 cm ផងដែរ។
ហើយគ្រឿងក្នុងក៏ខ្ពស់ជាងទៅទៀត។

Vaio SA មានអេក្រង់ 13,3inch 1600x900។ វាត្រូវបានបំពាក់នូវvideo card AMD
Radeon HD 6630 1GB។ Vaio SA មាន hard disk 500GB និង ក្បាលមើល​ CD
Bluray ទៀតផង។ ម៉ាកនេះក៏មានថែម ក្បាលត្រួតពិនិត្យស្នាមម្រាមដៃសំរាប់ការ
ការពារព័ត៌មានសំខាន់ក្នុងកុំព្យុទ័រ។

ក្រៅពីនេះ អ្នកអាចធ្វើឲ្យប្រសើឡើងដោយបន្ថែម hard disk មួយទៀត។ ហើយ
ប្រសិនបើអ្នកថែម 100USD ទៀតអ្នកអាចបង្កើនឡើងនូវថ្ម ដែលអាចប្រើបានដល់
16ម៉ោង។ Vaio SA មានអង្គគណនា Intel Core i7។

(ដោយ៖ មិនា)