អន្តរជាតិ    ៖​ ​ ទីភ្នាក់ងារសារព័ត៌មានចិន  chinadaily កាលពីវេលាល្ងាចម្សិលមិញនេះបានចេញផ្សាយអត្ថបទអោយដឹងថា  ក្រុមសង្គ្រោះបន្ទាន់  បានចេញជួយសង្គ្រោះមនុស្សដែលជាអ្នកនេសាទបាន ១៤ នាក់ ដោយនៅក្នុងនោះ មនុស្ស ៤ នាក់បានស្លាប់បាត់បង់ជីវិត ស្របពេលដែល ៥៨ នាក់ផ្សេងទៀត បានបន្តបាត់ខ្លួន ក្រោយពីមានការវាយប្រហារពីសំណាក់គ្រោះថ្នាក់ធម្មជាតិ ព្យុះទីហ្វុង   កាលពីរសៀលថ្ងៃអាទិត្យកន្លងទៅ  នៅឯសមុទ្រចិនខាងត្បូង បានបណ្តាលអោយទូកអ្នកនេសាទចំនួនដល់ទៅ ៣ គ្រឿង លិច។

width=435

ជារួម ចំនួនអ្នកនេសាទនៅលើទូកដែលបានលិចទាំង ៣ គ្រឿងនោះ មានសមាជិកដល់ទៅ ៨៨ នាក់ ដោយពួកគេទាំងអស់សុទ្ធសឹងតែជាប្រជាពលរដ្ឋមកពីខេត្ត Guangdongប្រទេសចិន ។  ដោយឡែក  បើនិយាយពីការលិចលង់ ទូកនេសាទ ទាំងនេះ  បានកើតឡើងនៅជិតប្រជុំកោះ Shanhu និងកោះ Xisha ចម្ងាយប្រមាណជាង ៣៣០គ.ម ពីខេត្ត Hainan។

width=435

យ៉ាងណាមិញ   បើយោងតាមសម្តីអ្នកនាំពាក្យ  មកពីអង្គភាព សង្គ្រោះបន្ទាន់ប្រចាំតំបន់លោក Zhang Jie បានគូសបញ្ជាក់អោយដឹងថា  ក្រុមមនុស្សទាំង ១៤ នាក់នោះ ត្រូវបានគេជួយសង្គ្រោះកាលពីថ្ងៃច័ន្ទបន្ទាប់ពីមានយុទ្ធនាការចេញជួយសង្គ្រោះជាបន្ទាន់ ក្រោយពីទទួលបានដំណឹងមួយនេះ ដោយបានប្រើប្រាស់ឧទ្ធម្ភាគចក្រដល់ទៅ៤ គ្រឿង និងទូកដល់ទៅ ២២ គ្រឿងផ្សេងទៀត។

width=431

គួរបញ្ជាក់ផងដែរថា ជាមួយនឹងឥទ្ធិពលខ្បល់ព្យុះទីហ្វុង Wutip មួយនេះ បានធ្វើការវាយប្រហារយ៉ាងដំណំមកលើបណ្តាប្រទេសតំបន់អាស៊ី ដោយនៅក្នុងនោះ កាលពីរសៀលថ្ងៃអាទិត្យកន្លងទៅ     វាបានវាយប្រហារ  មកលើប្រទេសចិន  នាសមុទ្រចិន ភាគខាងត្បូង ពោល គឺវាមានល្បឿនដល់ទៅ ១៥១ គ.ម ក្នុងមួយម៉ោង ៕

* ព័ត៌មានអន្តរជាតិផ្សេងទៀត ដ៏គួរអោយចាប់អារម្មណ៍មាននៅខាងក្រោម ៖

- កម្ពុជាដេកព្រួយ ខណៈព្យុះទីហ្វុង នៅវៀតណាម សម្លាប់មនុស្ស ៣ នាក់

- វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បានឆាបឆេះ

- យន្តហោះ បើករអិលធ្លាក់ផ្លូវ​ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)

- មានករណីបំផ្ទុះគ្រាប់បែកកណ្តាលក្រុង សម្លាប់មនុស្ស ៣ នាក់ ច្រើននាក់ ផ្សេងទៀត រងរបួស

- ដេកគុកមួយជីវិត ក្រោយសម្លាប់ ក្មេងតូចដល់ទៅ ៣ នាក់ ដោយគ្រោះអគ្គីភ័យ

- កូនស្រីម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ពីបទជួលបុរសអនឡាញមា្នក់ សម្លាប់ឪពុក របស់ខ្លួន

- ២៨ នាក់ស្លាប់ រាប់រយនាក់ផ្សេងទៀត ដេកពេទ្យ ក្រោយឱម៉ាល់យក្ស បើកការវាយប្រហារ

ដោយ ៖ សំណាងប្រភព ៖ Chinadaily