ប្លែក៖ នៅពេលដែលគេបង្ហាញរូបភាពនៃកូនសេះ​តូច ត្រូវការថ្នាក់ថ្នមពីម្ដាយ តែម្ដាយនោះវាជាតុក្កតាខា្លឃ្មុំ គឺបានធ្វើអោយមនុស្សជាច្រើន មានការសង្រេងចិត្ដ និងអាណិតកូនសេះតូចជាខ្លាំង។

width=453

លោកស្រី Syra Bowden បាននិយាយថា កូនសេះដែលគ្មានម្ដាយនេះ ត្រូវបានគាត់ទទួលយកមកពីសួន   Dartmoor National Park ជិតក្រុង Devon ភាគខាងកើតប្រទេសអង់គ្លេសកាលពីថ្ងៃ ២៤ ឧសភា កន្លងទៅនេះ ខណៈកូនសេះតូចមួយនេះ ត្រូវបានគេទុកចោល គ្មានម្ដាយ និងហាក់បីដូចជាមានជម្ងឺផងដែរ។

width=453

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Syra បន្ថែមថា នៅពេលដែលគាត់បានយកវាមកដល់ផ្ទះ គាត់ក៏បានធ្វើទ្រុងអោយវា។ ដោយឃើញវា​ មានភាពជិតស្និត និងចូលចិត្ដមនុស្ស ដែលទំនងវានឹកម្ដាយវាពេក​ គាត់ក៏បានយកតុក្កតាខ្លាឃ្មុំ អោយនៅកំដរវា។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីប សូមទស្សនាទាំងអស់គ្នា ៖

 

ដោយ៖ រដ្ឋាប្រភព៖ newsday