សត្វឆ្កែត្រូវបានចាត់ទុកជាអំបូរសត្វមួយប្រភេទដែលមានភាពវាងវៃ និងវ័យឆ្លាតប្រៀប
បាននឹងមនុស្សផងដែរ ។ អាស្រ័យដូច្នេះហើយទើប មេដឹកនាំរបប ហ្វាស៊ីស ប្រទេស
អាល្លឺម៉ង់ លោក អ៊ីទ្លែ ធ្លាប់បានធ្វើការបង្វឹកដល់សត្វឆ្កែទាំងនោះសំរាប់ធ្វើទំនាក់ទំនង
ជាមួយមនុស្សទៀតផង ។

លោកអ៊ីទ្លែ បានបើកសាលាបង្វឹកសត្វឆ្កែមួយកន្លែង ដែលក្នុងនោះមានបង្វាត់សត្វឆ្កែ
អោយចេះនិយាយ ចេះអាន និងចេះប្រកបអក្សរដូចមនុស្សដែរ ក្នុងគោលដៅជាជំនួយ
ការដល់ការធ្វើសង្គ្រាមលោកលើកទីពីរ របស់គាត់ ។

ជាក់ស្តែងគេស្គាល់សត្វឆ្កែមួយក្បាលមានឈ្មោះថា Rolf គឺជាសត្វឆ្កែដែលបានក្លាយជា
សត្វដ៏ល្បីក្នុងពិភពភាពយន្ត ។ វាអាចយកជើងរបស់វាសរសេរអក្សរ បាន ថែមទាំង អត្ថ
បទកំណាព្យ ផងដែរ ។ ដែលនៅពេលនោះមានឆ្កែផ្សេងទៀតអាចប្រែទៅជាភាសា
Mein Fuhrer ពេលដែលសួរវាថាអ្នកណាជា អ៊ីទ្លែ និងមានឆ្កែផ្សេងទៀតអាចនិយាយ
ត្រាប់តាមមនុស្ស នៅពេលដែលនិយាយជាភាសាអាល្លឺម៉ង់ ។

សាច់រឿង និង ប្រវត្តិនៃការបង្វឹកសត្វឆ្កែនេះត្រូវបានសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ
វេជ្ជសាស្រ្ត Cardiff ឈ្មោះ Jan Bondeson បានធ្វើការបកស្រាយនិងរៀបរាប់នៅក្នុងសៀវ
ភៅមួយមានចំណងជើងថា �Amazing Dogs: A Cabinet of Canine Curiosities ។ ចំពោះ
សាស្រ្តាចារ្យ Bondeson អាយុ 49 ឆ្នាំក៏បានអោយដឹងផងដែរថាវាគឺជារឿងមួយដែល
ចំលែក ចំពោះការធ្វើពិសោធន៍ទៅលើសត្វឆ្កែដែលអាចធ្វើទំនាក់ទំនងបានជាមួយមនុស្ស
នៅក្នុងប្រទេស អាល្លឺម៉ង់ ក្នុងរយៈកាលនៃសង្គ្រាមលោក ។ តែទោះជាយ៉ាងនេះក្តី នៅពុំ
ទាន់មានការបញ្ជាក់យ៉ាងច្បាស់ពីវិទ្យាសាស្រ្តនៅឡើយអំពីការបង្វឹកសត្វឆ្កែនេះទេ ៕
(ប្រភពពី The Sun)