ការផ្ទុះស្ទើតែជាបន្តបន្ទាប់ក្នុងពេលវេលាតែមួយបានកើតឡើងនៅបណ្តាទីស្នាការរដ្ឋាភិបាល
នៅខេត្តKiangsi ប្រទេសចិនកាលពីព្រឹកថ្ងៃនេះ។ ដល់បច្ចុប្បន្នមិនទាន់មាន​ព័ត៌មាន​អំពី​ចំនួន​
អ្នកស្លាប់ឡើយ។

ផ្សែងចេញពីកន្លែងកើតហេតុ


AFP បានឲ្យដឹងថា ការផ្ទុះកើតឡើង 3លើកជាបន្តបន្ទាប់ ដែលប្រហែលជា10នាទីម្តង។
ក្នុងការផ្ទុះលើក​ដំបូង គឺវាមកពីរថយន្តមួយដែលចតក្នុងកន្លែង Parking របស់ការិយល័យ
ព្រះរាជអាជ្ញា​របស់​ទីក្រុង។ ការផ្ទុះលើកទីពីរគឺកើតឡើងនៅជាន់ក្រោមរបស់អាគាររដ្ឋា
ភិបាលខ័ណ។ ហើយ​រថយន្ត​ទី៣ បានផ្ទុះឡើងនៅកន្លែងជិតនឹងស្ថាប័នម្ហូបអាហារនឹង
ឱសថរបស់ក្រុង។ មាន​យ៉ាង​តិចណាស់ រថយន្តចំនួន 10គ្រឿងត្រូវខូចខាតក្នុងការផ្ទុះនេះ។
បង្អួចរបស់អាគារជិតនោះក៏​បែកអស់។
គេហទំព័រផ្លូវការរបស់ខែត Kiangsi បានឲ្យដឹងថា​តំបន់បានកើតឡើងនូវ​ការផ្ទុះនោះ​ត្រូវបាន​
ប៉ូលិសបិទផ្លូវមិនឲ្យចេញចូលរួចហើយ។ សមត្ថកិច្ចកំពុងសើបអង្កេត​មូលហេតុនៃ​មូលហេតុ​
ការណ៍នេះ។ មិនដឹងថា នេះគឺជាអំពើនៃ ពួកភេរវករដែរឬអត់ទេ។ Xinhua បាននាំពាក្យ​ពី​
សាក្សីម្នាក់បានឲ្យ​ដឹងថា មានយ៉ាងហោចណាស់មនុស្សចំនួន 5 រងរបួស។
ក៏សូមរំឭកឡើងវិញថាកាលពីដើមខែនេះ មានមនុស្សចំនួន 40នាក់រងរបួសនៅពេលដែល
ភ្នាក់ងារម្នាក់ បានបំផ្ទុះគ្រាប់បែកសាំង នៅធនាគារមួយខាងពាយ័ព្យប្រទេសចិន។
(ដោយ៖ មិនា)