ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល ប្រទេស ប៉ាគីស្ថាន ព្យួរ    ក  បុរស ៤ នាក់ ដែលជាជនជាប់ចោទ ពាក់ ព័ន្ធនឹងការសម្លាប់មនុស្ស រង្គាល ដល់ទៅ ១៥០ នាក់  ភាគ   ច្រើន គឺជាក្មេងៗ នៅឯសាលា រៀន យោធាមួយកន្លែង កាលពីអំឡុងខែ ធ្នូ ឆ្នាំ ២០១៤ កន្លងទៅ។

/

                                                 * បញ្ជាក់ ៖ រូបភាព ឯកសារ

ជនជាប់ចោទទាំង ៤នាក់ នេះ ត្រូវបានផ្តន្ទាទោសប្រហារជីវិត ពីសំណាក់តុលាការយោធា ខណៈ ជាក្រុមជនជាប់ចោទដំបូងគេ ពីករណីសម្លាប់រង្គាលខាងលើ ដែលត្រូវបានកាត់ទោសប្រហារជីវិត ដោយព្យួរ ក ។ របាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមឧទ្ទាម តាលីបង់ បានបើកការវាយប្រហារ វាយសង្គ្រប់ចូល សាលារៀនយោធា Army Public School ដែលមានទីតាំងស្ថិតនៅភាគខាងជើង ឆៀងខាងលិច ទីក្រុង Peshawar កាលពីថ្ងៃទី ១៦ ធ្នូ ឆ្នាំ ២០១៤ ។   ប្រភព បញ្ជាក់អោយដឹងថា ការកាត់ទោសប្រហារជីវិតជនជាប់ចោទទាំង ៤ នាក់ ត្រូវបានធ្វើឡើង ២ សប្តាហ៍មុននឹងគំរប់ខូប មួយឆ្នាំ នៃការវាយប្រហារ ដែលបានធ្វើអោយប្រជាជាតិទាំងមូលមានភាពតក់ស្លុត៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី