បន្ទាយមានជ័យៈ លោកឃួន វណ្ណា ភេទប្រុស អាយុជាង៥០ឆ្នាំ ពិការជើងទាំងពីរ ជាប្រធាន មណ្ឌលអភិវឌ្ឍន៍ ជនពិកា ៣១៧ តេជោភ្នំឆ័ត្រមានទីតាំងនៅភូមិចំការគ ឃុំ/ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវនគរបាល ការិយាល័យ ប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន ពីបទរំលោភ សេពសន្ទវៈចំនួន២០នាក់។

លោក សិទ្ធ ឡោះ ស្នងការរងផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា លោក ឃួន វណ្ណា ពិតជាត្រូវ បានឃាត់ខ្លួនមែន កាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣ នេះ។ លោកបានបន្តថា ការឃាត់ខ្លួនលោក ឃួន វណ្ណា យោងតាមពាក្យបណ្តឹង របស់អង្គការ NGO និងអាណា ព្យាបាលក្មេងស្រីរងគ្រោះចំនួន២០នាក់ បានអះអាងថាលោកឃួន វណ្ណា  បានរំលោភកូនស្រីរបស់ពួកគាត់។

ក្រោយពីសួរនាំអស់មួយល្ងាច មកដល់ពេលនេះលោកឃួន វណ្ណា ត្រូវបាននគរបាល ឃុំខ្លួនបណ្តោះ អាសន្ន រង់ចាំចាត់ការតាមនីតិវិធីបន្ត៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល