រដ្ឋាភិបាលរបស់លោកប្រធានាធិបតីបារាំង Nicolas Sarkozy កំពុងត្រូវប្រឈមមុខទៅនឹង
រើៀងអាស្រូវ ក្រោយពីស្រ្តី ២នាក់បានចោទប្រកាន់ថា រដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងបារាំង មានអំពើ
បៀតបៀនផ្លូវភេទ។

មិនទាន់បានគ្រប់២សប្តាហ៍ពីករណីរឿងរបស់លោកអតីតនាយកមូលនិធីរូបិយប័ណ្ណ
អន្តរជាតិIMF និងប្រធានគណះបក្សសង្គមបារាំង ត្រូវគេចោទប្រកាន់ថាបានពាក់ព័ន្ធ
នឹងរឿងផ្លូវភេទជាមួយអ្នកបម្រើនៅសណ្ឋាគារហើយ ក៏មានមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត
ក្នុងរដ្ឋាភិបាលបារាំងត្រូវចោទប្រកាន់ថាមានអំពើបៀតបៀនផ្លូវភេទជាមួយអ្នក
ម៉ាស្សាផងដែរ។
ស្ត្រី២នាក់អាយុ 34ឆ្នាំ និង 36ឆ្នាំ ដែលធ្វើការនៅក្នុងមជ្ឈមណ្ឌល ម៉ាស្សាបាតជើង
បានចោទប្រកាន់ថាលោក Georges Tron រដ្ឋមន្ត្រីក្រសួងផ្ទៃក្នុង មាអំពើបៀតបៀន
ផ្លូវភេទ។កាលពីម្សិលមិញតុលាការមូលដ្ឋានបានមានប្រសាសន៍ថា គាត់បានទទួល
នូវពាក្សប្តឹជាផ្លូវការទៅហើយ។
លោក Georges Tron មិនមែនត្រឹមតែជារដ្ឋមន្ត្រីក្រសួងផ្ទៃក្នុង ក៏ជាអភិបាលក្រុង
Draveil ស្ថិតនៅខាងត្បូង Paris ដែលត្រូវគេចាទប្រកាន់ថាមានអំពើបៀតបៀនផ្លូវភេទ
ស្រ្តី២នាក់នោះជាច្រើនលើកមកហើយ កាលពីឆ្នាំ 2007 ដល់ឆ្នាំ2010 រាល់ពេលដែល
លោកមកធ្វើ ម៉ាស្សាបាតជើងម្តងៗ។ ស្ត្រី២នាក់ដែលមិនបញ្ចេញឈ្មោះនោះបាននិយាយ
ប្រាប់កាសែត Le Parisien ថាគេទើបនឹងហ៊ានផ្ញើរពាក្សបន្តឹង ក្រោយពីរឿងនាយក IMF
រំលោភលើអ្នមបម្រើសណ្ឋាគារត្រូវបកអាក្រាត។
ក៏ប៉ុន្តែ មេធាវីរបស់ លោក Georges Tron បានច្រានចោលនូវការចោទប្រកាន់ខាង
លើនោះ ហើយជឿថា នោះគឺគ្រាន់តែជាអំពើសងសឹកឯកជនតែប៉ុណ្ណោះ។

ប្រភព៖ The Bee
ដោយ៖ មិនា