ព័ត៌មានរូបភាព ៖ ជាការពិត ក្មេងៗមិនទាន់គ្រប់អាយុ បើទោះជាគេមិនទាន់បានដឹងក្តីយ៉ាងណាក៏ដោយ តែពេលខ្លះនោះ គេក៏អាចដើរតួជាបុគ្គលមួយដែលអាចជួយលោកអ្នកបានដែរបើសិនណាពិតជាមានរឿងអាសន្ន បានកើតឡើងមែននោះ ។ តួយ៉ាង អត្ថបទសារព័ត៌មានរូបភាពខាងក្រោមនេះ នឹងឆ្លុះបញ្ជាំងពីក្រុមក្មេងៗ មួយចំនួនមកពីជុំវិញពិភពលោក ដែលមានសមត្តភាពពិសេស ជួយសង្គ្រោះក្រុមមនុស្ស ដែលនៅជុំវិញខ្លួនពួកគេ ខណៈពេលដែលមានរឿងអាសន្ននោះ ។ ដូច្នេះ ដើម្បីកុំអោយទន្ទឹងរង់ចាំយូរ មានតែធ្វើការតាមដានទស្សនាបណ្តារូបភាព ដែលមានជាបន្តបន្ទាប់នៅខាងក្រោម ស្តីពី ក្រុមក្មេងៗ ដើរតួជាមិត្តដ៏ល្អជាទីបំផុត ជួយសង្គ្រោះពីហានិភ័យ ក៏ដូចជាសេចក្តីស្លាប់ផ្សេងៗ ដែលមានដូចតទៅ៖
ក្មេងប្រុសចិត្តហ៊ានខ្លា ឈ្មោះ Temar Boggs មកពីក្រុង Temar Boggs រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានសម្រេចចិត្តចេញទៅរកក្មេងស្រី ដែលត្រូវបានគេចាប់ពង្រត់រហូតទាល់តែបានសម្រេច បន្ទាប់ពីក្រុមឧក្រិដ្ឋជន បានសម្រេចចិត្តទម្លាក់ក្មេងស្រីតូចនោះចេញពីឡានវិញ បន្ទាប់ពីបានឃើញ Temar Boggs កៀកជិត តាមដានរហូត ។ គួររំឭកផងដែរថា Temar Boggs ធ្វើការតាមរកក្រុមឧក្រិដ្ឋជន ដែលជិះលើឡានទាំងនោះ ឃើញនៅក្នុងតំបន់ ខណៈយុទ្ធនាការមួយនេះ ក្រុមមន្រ្តីប៉ូលីស ទទួលបរាជ័យបាត់ទៅហើយ ។
បងប្អូនស្រីពីរនាក់ ឈ្មោះ Hannah និង Halyee Smith បានជួយសង្គ្រោះឪពុករបស់ខ្លួនពីខាងក្រោមត្រាក់ទ័រ ទម្ងន់ជាង ១,៥ តោននៅឯសួនច្បារក្រោយផ្ទះ បន្ទាប់ពីត្រាក់ទ័រមួយគ្រឿងនោះ បានក្រឡាប់កិនបុរសជាឪពុក ណៈកំពុងតែបើកវា អូសទាញដើមឈើដ៏ធំមួយដើម។
បន្ទាប់ពីបានឃើញផ្សែង ក៏ដូចជាការឆេះឡើង ចេញពីផ្ទះបាយនោះ ក្មេងប្រុសវ័យ ៥ ឆ្នាំឈ្មោះ Mohd Syawal Mohd Shukri បានក្រសោបអោបប្អូនប្រុសខ្លួនវ័យ ៤ ឆ្នាំ ទៅរកកិច្ចអន្តរាគមន៍ និងកន្លែងមានសុវត្ថិភាព។ ករណីមួយនេះ កើតនៅឯប្រទេសម៉ាឡេស៊ី ។
វាគឺជាថ្ងៃល្អមួយ នៅក្នុងការដើរលេងកំសាន្តជាគ្រួសារ តែដឹងអីថា វាគឺជាថ្ងៃអកុសលទៅវិញចំពោះក្រុមគ្រួសារមួយនេះ ព្រោះទូករបស់ពួកគេ បានក្រឡាប់លិចនៅឯកណ្តាលបឹងមួយកន្លែង ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក ក្នុងនោះ មានសមាជិក ៤ នាក់ ឪពុកម្តាយ និងកូនស្រីតូចច័យទើបតែ ៩ ខែបានតោងអណ្តែត ខណៈ Logan Snyder វ័យ ១៤ ឆ្នាំ បានហែលទឹកជាង ១ គីឡូមែត្រ ឈប់សម្រាកដល់ទៅ៤ដង ហែលឡើងគោក ដើម្បីរកជំនួយ ជាលទ្ធផលពួកគេត្រូវបានជួយសង្គ្រោះ។
យុវតីម្នាក់ បានជួយសង្គ្រោះដោយទាញប្អូនស្រីរបស់ខ្លួន ចេញពីរថយន្តកំពុងតែឆាបឆេះក្រោយជួបឧបទ្ទេវហេតុកាលពីពេលកន្លងទៅ នៅឯរដ្ឋ Indiana សហរដ្ឋអាមេរិក៕
*ព័ត៌មានរូបភាព មួយចំនួនផ្សេងទៀត ដែលទទួលបានការពេញនិយមពីមិត្តអ្នកអាន មាននៅខាងក្រោម ៖
- តោះទៅទស្សនា ការដាក់កាងរថយន្ត អាក្រក់ៗបំផុត ដែលទទួលបានការរិះគន់ យ៉ាងចាស់ដៃ មកពីជុំវិញពិភពលោក- ហេតុផលចម្បងៗ ដែលនារីបរទេស មិនពេញចិត្តនឹងបុរសជប៉ុន- តោះក្រឡេកមើល បណ្តាតារាស្រីចិន ស៊ិចៗស៊ី និងមានសម្រស់ស្រស់ ស្អាតបំផុត- បណ្តារូបភាព គ្រោះធម្មជាតិថតចំពេល ដ៏គួរអោយរន្ធត់ និង ព្រឺក្បាលជាទីបំផុត
ដោយ ៖ ពិសីប្រភព ៖ online