ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស Chengdu Business Daily កាលពីថ្ងៃអាទិត្យកន្លងផុតទៅថ្មីៗនេះ បានចេញផ្សាយអោយដឹងថា ពស់វែក ៥២ ក្បាល នៅតែបន្តបាត់ខ្លួននៅឡើយ   បន្ទាប់ពីមានករណីរួចចេញពីកសិដ្ឋាន ​​ នូវពស់វែកដែលមានចំនួនដល់ទៅ ៣២០ ក្បាល  កាលពីពេលកន្លងទៅ  ពីកសិដ្ឋានដែលមានទីតាំងស្ថិតនៅក្នុងស្រុក  Long-chang  ខេត្ត    Sichuan    ប្រទេសចិន​​​  ដែលករណីនេះហើយ  បានធ្វើអោយប្រជាពលរដ្ឋ  រស់នៅទាំងមានភាពភ័យព្រួយពោលគឺ  មានហានិភ័យខ្ពស់តែម្តង។

ចាប់តាំងពីមានការរួចចេញពីកសិដ្ឋាន     កាលពីពេលកន្លងទៅមក  ពស់វែកចំនួន ២៦៨ក្បាល ត្រូវក្រុមមនុស្សដែលជាអ្នកភូមិ  ក៏ដូចជា អាជ្ញាធរមានសមត្តកិច្ច ចាប់បានខ្លះ និងសម្លាប់ខ្លះបាត់ទៅហើយ។ លោក Chen Dahua ជាម្ចាស់កសិដ្ឋានចិញ្ចឹមពស់វែកដែលមានចំនួនដល់ទៅ ៣,២០០ ក្បាល បានធ្វើអោយសត្វពស់វែកទាំងនោះ រួចចេញពីកសិដ្ឋានអោយអចេតនាចំនួន ៣២០ ក្បាល ក៏ដោយសារតែការធ្វេសប្រហែសក្នុងការបង្ខាំងទុកពួកវា។

width=439

ជាមួយនឹងការរកឃើញពស់ពីរក្បាលចុងក្រោយនេះ  ត្រូវបានរកឃើញនៅជិតនឹងសាលាមតេយ្យមួយកន្លែង ដែលមានទីតាំងនៅជិតនឹងកសិដ្ឋានចិញ្ជឹមពស់មួយនេះ។ ជាការពិត ជាមួយនឹងករណីធ្វេសប្រហែស  ក្នុងការរួចចេញនូវសត្វពស់ទាំងនេះ  ក្រុមមនុស្ស​ ដែលជាឪពុកម្តាយ ក៏ដូចជាអាណាព្យាបាលក្មេងតូចៗ   ពិតជាមានការព្រួយបារម្ភជាខ្លាំង ទៅនឹងសុខសុវត្តិភាពរបស់ពួកគេ  ដោយនៅក្នុងនោះ   មិនបានអនុញ្ញាតអោយក្មេងៗរត់ទៅលេងនៅឯខាងក្រៅផ្ទះនោះទេ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា   ពស់ទាំងនេះ  មិនអាចទ្រាំទ្រនៅក្នុងសីតុណ្ហភាពត្រជាក់បាននោះទេ ពោលគឺ នៅក្រោម ១០ អង្សា ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖​

- វីដេអូ ធ្លាក់យន្តហោះ ចំកន្លែងចតរថយន្តធនាគារ សម្លាប់មនុស្ស យ៉ាងហោច ១ នាក់

- ជាថ្មីម្តងទៀត មច្ចុរាជចិត្តត្រជាក់ សម្លាប់មនុស្ស យ៉ាងហោច ១៩ នាក់ នៅឯភាគ ខាងជើង ប្រទេស

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ច្រើនជាង ១ ម៉ឺន ៥ ពាន់នាក់ នាំគ្នារត់ចែកជើងគ្នា ខណៈភ្នំភ្លើងផ្ទុះ នៅទឹកដី តំបន់អាស៊ី- ៩៧ នាក់ស្លាប់ ខណៈ ៥៨ នាក់បន្តបាត់ខ្លួន ក្រោយមានការវាយប្រហារយ៉ាងដំណំ ពីសំណាក់ឃាតករ ចិត្តត្រជាក់- រកឃើញ សត្វល្អិតចម្លែកពីភពផ្សេង នៅក្នុងបរិយាកាស ភពផែនដី- នៅសល់តែជាង ៣ ពាន់លានឆ្នាំ ទៀតនោះទេ ពិភពលោក នឹងដល់ថ្ងៃអវសាន របស់ខ្លួន

ដោយ ៖​ រិទ្ធីប្រភព ៖ globaltimes