កម្មវិធីវាស់ benchmark AnTuTu បានបញ្ជាក់ថា HTC One X Plus ប្រើ chip Tegra 3, ល្បឿន 1,7 GHz មានរូបសណ្ឋានខ្លាំងឈ្នះទាំង LG Optimus G, Galaxy S III ថែមទៀត។

តាមរយះកម្មវិធីនេះ One X+ គឺជាស្មាតហ្វូនមានពិន្ទុ benchmark ខ្ពស់ជាងគេនៅលើ AnTuTuកម្មវិធីដ៏ពេញនិយមប្រើសំរាប់វាស់សមត្ថភាពរបស់ smartphone Android។

/

/HTC One X+ ឈ្នះទាំង Optimus G របស់ LG, ផលិតផលខ្លាំងបំផុតដែលទើបបង្ហាញខ្លួនពេលថ្មីៗនេះ

One X+ ប្រើប្រាស់ chip Tegra 3, ល្បឿន 1,7 GHz។ ព័ត៌មានចចាអារាមជាច្រើនមុននេះបានឲ្យដឹងថា ស្មាតហ្វូននេះបានបំពាក់បន្ថែមនូវថ្មមានទំហំធំជាងមុន និងល្បឿនក៏លឿនជាងមុនដែរ។ជាក់ស្តែង ព័ត៌មានស្តីពីរយះពេលនៃការប្រើប្រាស់ថ្ម មិនត្រូវបានបង្ហាញឲ្យឃើញ។

HTC One X+ មានការរចនាម៉ូដដូចនឹង Version ចាស់(HTC One X)។ វានៅតែប្រើប្រាស់កាមេរ៉ា8 megapixel, អេក្រង់ HD ទំហំ 4,7 inch និងប្រើ Android 4.1, RAM 1 GB, ថតរីដេអូ full HD, និងBluetooth 4.0៕

/

រូបសណ្ឋាននៃ HTC One X+

ដោយ៖ សិលាប្រភព៖ VE