បន្ទាប់ពីភ្នំភ្លើងនៅក្នុងប្រទេស Iceland មានឈ្មោះថា Grimsvotn បានផ្ទុះឡើង ភ្នំភ្លើង
នេះបានបង្កអោយមានជាកំទេចផេះហោះហើរពាសពេញផ្ទៃអាកាស ដែលមកដល់
ពេលនេះកំទេចផេះនោះនៅតែបន្តធ្វើដំនើរយឺតៗនៅក្នុងលំហរអាកាសនៅឡើយ ។

កំទេចផេះដែលបានហុយចេញពីភ្នំភ្លើងមួយនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការ
ហោះហើររបស់យន្តហោះទាំងក្នុងនិងក្រៅស្រុក ដែលរយៈកាលចាប់តាំងពីភ្នំភ្លើងនេះ
បានផ្ទុះមកដល់បច្ចុប្បន្នមានជើងហោះហើរជាច្រើនត្រូវលុបចោល ជាហេតុធ្វើអោយ
ខាតបង់ថវិការរាប់លានដុល្លា ។ មិនត្រឹមតែបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការធ្វើដំនើរ
តាមជើងយន្តហោះប៉ុណ្ណោះទេ កំទេចផេះនេះក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជន
ដែលរស់នៅក្នុងតំបន់នោះផងដែរ ។ ការផ្ទុះនេះមិនត្រឹមតែធ្វើអោយមានការព្រួយ
បារម្មណ៍ពីសំណាក់អ្នកដែលរស់នៅក្នុងតំបន់នៃភ្នំភ្លើងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កជាក្តី
បារម្មណ៍យ៉ាងខ្លាំងដល់អឺរ៉ុប ទាំងមូលផងដែរ ។

នេះជាទិដ្ឋភាពផ្សែង និង ផេះបានទៅគ្របដណ្តប់ភូមិមួយឈ្មោះ Kirkjubaejarklaustur ដែលធ្វើអោយប្រជាជនក្នុងតំបន់ពិបាកធ្វើដំនើរ ។

ព្រលានយន្តហោះ Keflavil ត្រូវបានបិទ ដោយសារតែភ្នំភ្លើង Grimsvotn

ភ្នំភ្លើងនេះ មានទីតាំងស្ថិនៅចន្លោះផ្ទាំងទឹកកក Vatnajokull

ផ្សែងនិងផេះដ៏ងងឹតហុយចេញពីភ្នំភ្លើង Grimsvotn ៕
(ប្រភពពី Time)
ដោយ៖ រដ្ឋា