លោក Harold Camping អាយុ 89ឆ្នាំ ដែលជាប្រធានវិទ្យុ Family Radio សាសនាគ្រឹស្ដ
បានទស្សន៍ទាយថាថ្ងៃទី ២១ ខែឧសភាជាថ្ងៃអវសាននៃផែនដី ប៉ុន្ដែលោកបាននិយាយ
ថា លោកពិតជាគួរក្រោតណាស់ដែលថ្ងៃនោះបានកន្លងផុតទៅដោយគ្មានហេតុការណ៍
អ្វីកើតឡើងសោះ។
លោក Harold Camping
ប៉ុន្តែលោកក៏បានចេញមកបកសា្រយថា លោកបានពិនិត្យឡើងវិញនូវទ្រឹស្តីថ្មី ហើយ
ឃើញថាព្រះអង្គម្ចាស់បានផ្តល់ឱកាសឲ្យមនុស្សថែម៥ខែទៀត គឺមានន័យថាថ្ងៃ
អវសាននៃផែនដីគឺថ្ងៃទី 21ខែតុលា។
មនុស្សដែលជឿទៅលើ ការទស្សន៍ទាយ ថ្ងៃអវសាននៃផែនដី 21ខែឧសភា នោះបាន
ខិតខំប្រឹងប្រែងព្រមានពិភពលោកអំពីរលកយក្សធំ ឬរញ្ជួយដីដែលអាចកើតឡើង។
មានមនុស្សមួយចំនួន បានបោសចោលអីវ៉ាន់ទៅ។ មនុស្សផ្សេង ជាច្រើននាក់ ចាត់ចែង
ជើងទៅលេងជាមួយគ្រួសា។ មនុស្សខ្លះក៏បានចាយទាំងអស់នូវលុយបានសន្សំសំចៃ
ទៀតផង។
លោក Robert Fitzpatrick ជាអតិតភ្នាក់ងារដឹកជញ្ជូនអាយុ 60ឆ្នាំ បាននិយាយនៅ
ពេលឈរមើលនាឡិការនៅទីលាន Time Square ពេលម៉ោង18ផុតទៅថា៖ ខ្ញុំមិន
យល់ហេតុអ្វីគ្មានអ្វីកើតឡើងសោះ។
លោក Robert Fitzpatrick បានប្រើលុយសន្សំរបស់ខ្លួន 140.000 USD ដើម្បីផ្សព្ទផ្សាយព័ត៌មានអំពីថ្ងៃបញ្ចប់នៃផែនដី ដែលគិតថាវានឹងកើតឡើងនៅម៉ោង18ថ្ងៃ 21ខែឧសភា
លោក Robert Fitzpatrick បានទិញ កម្មវិធីផ្សាយពាណិជ្ជកម្មដែលមានតំលៃ 140.000 USD
ដើម្បីជួយផ្សព្ទផ្សាយអំពីថ្ងៃអវសាននៃផែនដីនេះរបស់Camping។ ប៉ុន្តែ ដល់យប់ថ្ងៃទី
23ខែឧសភា លោកនៅតែត្រូវប្រឈមមុខនឹងសម្តីចំអកចំអន់ពីហ្វូងមនុស្សនៅទីលាន
Time Square។ មានម្នាក់បានសួរថា ៖ ហេតុអី្វលោកនៅតែឈរនៅទីនេះ? លោក
Fitzpatrick ក៏បានទទួលស្គាល់៖ ពិតជាខ្ញុំមិនយល់ទេ ដូច្នេះ ខ្ញុំនៅតែឈរនៅទីនេះ៕
ប្រភព៖ Dailymail
(ដោយ៖ មិនា)