ថតអាក្រាតដើម្បីរៃអង្គាសមូលនិធិបានក្លាយទៅជាកម្មវិធីប្រពីណីជារៀងរាល់ឆ្នាំរបស់
និសិត្សឆ្នាំទី៣ ដេប៉ាតីម៉ង់ ពេទ្យសត្វ សកលវិទ្យាល័យ Massey ប្រទេស New Zealand។

ក្នុងសៀវភៅប្រតិទិនរាល់ឆ្នាំរបស់ Barely There និសិត្សភាគច្រើនអាក្រាតទាំងអស់
ក៏ប៉ុន្តែមិនបង្ហើបឲ្យឃើញកន្លែងគួរអោយអៀនខ្មាស់ណាសោះ។

នាង Rossie Keen អាយុ 21ឆ្នាំជានិសិត្សមួយក្នុងចំណោមនិសិត្សចូលរួមការថតអាក្រាត
នេះបានឲ្យដឹងថា៖ �អាក្រាតនៅចំពោះមុខមិត្តរួមថ្នាក់ នាងក៏មានការអៀនខ្មាស់បន្តិចដែរ
ប៉ុន្តែប្រសិនបើរអ្នកអាចឆ្លងផុតពីការថតលើកដំបូង អ្នកនឹងឃើញថានោះជាថ្ងៃមួយដ៏
អស្ចារ្យ ។�

ប្រាក់ទទួលបានពីការលក់សៀវភៅប្រតិទិនខែមិថុនា និងខែកក្កដានេះ នឹងត្រូវបានជូនទៅ
សមាគមន៍ការពារសត្វលោក របស់ Christchurch ហើយមួយភាគទៀតត្រូវបានប្រើក្នុងការ
ធ្វើកម្មសិក្សារបស់និសិត្សនៅ Taupo ។

នេះជាលើកទី ៦ហើយដែលនិសិត្សដេប៉ាតីម៉ង់ពេទ្យសត្វ បោះពុម្ភសៀវភៅប្រតិទិននេះ។
តាមផែនការសៀវភៅនេះនឹងត្រូវបានលក់ក្នុងតំលៃ 15USD។
ប្រភព៖ stuff.co.nz
ដោយ៖ មិនា