កាលពីថ្ងៃទី 22 ឧសភា កន្លងទៅថ្មីៗនៅខេត្ត Jilin ប្រទេសចិនមានពិធីមង្គលការរបស់
សេដ្ឋីអ្នកមានម្នាក់ បានធ្វើអោយប្រជាជននៅតំបន់នោះ ក៏ដូចជាមហាជនទូទៅមានការ
ភា្ញក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្រៅពីការប្រារព្ធធ្វើឡើងយ៉ាងអធិកអធម
និងមានរថយន្តហែរហមជាច្រើននោះ ដោយឡែករថយន្តទទួលកូនក្រមុំ ជារថយន្ត
Hummer ដែលមានប្រវែងរហូតដល់ 10 ម៉ែត្រឯណោះ ។






គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះនៅតាមបណ្តាប្រទេសមួយចំនួនដែលមានខឿនសេដ្ឋកិច្ច
លូតលាស់ខ្លាំង គេសង្កេតឃើញថាជីវភាពរបស់ប្រជាជននៅក្នុងប្រទេសនោះក៏មានភាព
ធូរធារផងដែរ ហើយអ្វីដែលគួរអោយកត់សំគាល់នោះគឺចំនួនអ្នកមានទ្រព្យសម្បត្តិ រឺពួក
សេដ្ឋីក៏មានការកើនឡើងយ៉ាងឆាប់រហ័ស តួយ៉ាងដូចជាប្រទេសចិនជាដើម....៕
(ប្រភពពី Cri)
ដោយ៖ រដ្ឋា