ក្នុងកំឡុងប៉ុន្មានសប្តាហ៍កន្លងទៅនេះនៅទីក្រុង Toronto ប្រទេស Canada មានស្រ្តីជា
ច្រើនស្លៀកពាក់ខ្លីៗ ចូលរួមធ្វើការតវ៉ាយ៉ាងធំមួយជាមួយនឹងច្បាប់ថ្មីដែលសមត្ថកិច្ចធ្វើ
ការហាមឃាត់ មិនអោយស្រ្តីស្លៀកពាក់ខ្លីពេក និយាយជារួមគឺស្លៀកពាក់របៀបលេចលើ
លេចក្រោម ព្រោះវាធ្វើអោយពួកគេងាយក្លាយជាជនរងគ្រោះក្នុងអំពើផ្លូវភេទ ។

នៅក្រោយពេលដែលច្បាប់ហាមឃាត់ត្រូវបានដាក់ចូលជាផ្លូវការភ្លាមៗនោះមានក្រុមស្រ្តី
ស្លៀកពាក់ឈុតខ្លីយ៉ាងច្រើនដែលមានរហ័សនាមថា slutwalks បាននាំគ្នាសរសេរជាបដារ
និងធ្វើដំនើរតាមដងវិថីនានាក្នុងទីក្រុង ដើម្បីធ្វើការតវ៉ាទៅនឹងក្រុមសមត្ថកិច្ច ។ ពួកអ្នកតវ៉ា
ទាំងអស់នោះបាននិយាយថាការចេញច្បាប់នេះគឺជាអំពើប្រមាថមួយយ៉ាងធ្ងន់ចំពោះស្ត្រី
លើចំនុចដែលថាពួកគេងាយធ្លាក់ក្នុងអំពើផ្លូវភេទ គ្រាន់តែការស្លៀកពាក់ខ្លី។ ពួកអ្នកតវ៉ា
ទៀមទារអោយសមត្ថកិច្ចទាំងនោះត្រូវតែធ្វើការសុំទោស និង ប្រឈមមុខនឹងការបកស្រាយ
ចំពោះមុខច្បាប់ផងដែរ ។

មិនយូរប៉ុន្មានសកម្មភាពតវ៉ានេះត្រូវបានផ្សព្វផ្សាយជាហូរហែរលើគេហទំ័រ Facebook និង
បដារមានពាក្យថា �It�s my hot body, I do what I want� ទទួលបានចំនាប់អារម្មណ៍ពីប្រជា
ជនប្រមាណ 3000 នាក់នៅរដ្ឋ Boston សហរដ្ឋអាមេរិច ផងដែរ ។ ដោយឡែកមានប្រភព
ពីប្រទេសអូស្រ្តាលី និង អង់គ្លេស ថាប្រជាជនក្នុងប្រទេសទាំងនោះក៏នឹងមានគំរោងធ្វើការ
តវ៉ារបៀបគ្នា នឹងប្រទេស កាណាដា ផងដែរ ។

ស្រ្តីអ្នកតវ៉ានៅ Toronto ថែមទាំងបាននិយាយបញ្ជាក់ផងដែរថា ចំពោះការស្លៀកពាក់ខ្លី
របស់ពួកគេគឺដើម្បីទទួលបាននូវភាពទាក់ទាញ ប៉ុណ្ណោះ ហើយពួកគេក៏មិនដែលគិតថា
វាជះឥទ្ធិពលខ្លាំងដូចអ្វីដែលសមត្ថកិច្ចបានគិតនោះដែរ ។ អ្នករាល់គ្នាមានសិទ្ធសេរីក្នុងការ
ស្លៀកពាក់តាមអ្វីដែលខ្លួនចង់ ។
នៅចំពោះមុខក្រុមអ្នកតវ៉ាទាំងនោះ សមត្ថកិច្ចបានអោយដឹងថា ពួកគេគ្រាន់តែចង់អោយ
ស្រ្តីទាំងអស់មានការយកចិត្តទុកដាក់លើការស្លៀកពាក់របស់ខ្លួន នៅពេលធ្វើដំនើរពេល
រាត្រីតែប៉ុណ្ណោះពោលគឺមិនបានហាមឃាត់ជាទូទៅឡើយ ។ ព្រោះក្នុងរយៈពេលកន្លងមក
សមត្ថកិច្ចទទួលបានសំនុំរឿងយ៉ាងច្រើនដែលទាក់ទងទៅនឹងអំពើផ្លូវភេទ ដែលភាពសិចស៊ី
ជាចំនែកមួយយ៉ាងធំក្នុងរឿងនេះ ៕
(ប្រភពពី chym)
ដោយ៖ រដ្ឋា